ព្រះត្រៃបិដក ភាគ ៥៩

 ​[​២២០​]​ ​(​មហា​តុ​ណ្ឌិ​លៈ​ ​ឆ្លើយ​ថា​)​ ​ធម៌​ ​ទុកជា​ស្រះ​មិន​មាន​ភក់​ ​បាប​ ​លោក​ពោល​ថា​ ​ញើស​ ​និង​ក្អែល​ ​សីល​ ​ទុកជា​គ្រឿង​លាប​ដ៏​ថ្មី​ ​ទាំង​ក្លិន​របស់​សីល​នោះ​ ​មិន​ដាច់​ ​ក្នុង​កាលណា​ម្តង​។​
 [​២២១​]​ ​ពួក​ជន​ ​អ្នកសម្លាប់​នូវ​សរីរៈ​ ​(​នៃ​សត្វ​ទាំងឡាយ​)​ ​រមែង​ត្រេកអរ​ ​ចំណែកខាង​ ​ពួក​សត្វ​ ​អ្នក​ទ្រទ្រង់នូវ​សរីរៈ​ ​រមែង​មិន​ត្រេកអរ​ឡើយ​ ​ពួក​សត្វ​ទាំងឡាយ​ ​(​ប្រាកដ​ដូចជា​យើង​)​ ​រមែង​ត្រេកអរ​ ​លះបង់​នូវ​ជីវិត​ ​ក្នុង​ខែពេញ​ ​មាន​ព្រះចន្ទ​ពេញវង់​។​

​ចប់​ ​តុ​ណ្ឌិល​ជាតក​ ​ទី៣​។​


​សុវណ្ណ​កក្កដ​កជា​ត​ ​ទី៤​


 ​[​២២២​]​ ​(​ក្អែក​ ​ពោល​ថា​)​ ​ម្រឹគ​មាន​ពណ៌​ដូច​មាស​ ​(​ក្តាម​)​ ​មាន​ភ្នែកលៀន​ ​មាន​ស្បែក​ដូច​ឆ្អឹង​ ​អាស្រ័យ​នៅក្នុង​ទឹក​ ​ជា​សត្វ​មិន​មាន​រោម​ ​ខ្ញុំ​ត្រូវ​ក្តាម​នោះ​គ្រប​សង្កត់​ ​ទើប​យំ​ ​កំព្រា​ ​(​តែ​មា្នក់​ឯង​)​ ​ម្នាល​សំឡាញ់​អើយ​ ​ហេតុអ្វី​ ​ទើប​អ្នក​បោះបង់​ខ្ញុំ​ចោល​។​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636868039049460625
ទៅកាន់ទំព័រ៖