ព្រះត្រៃបិដក ភាគ ៥៩

 ​[​២២៣​]​ ​ពស់​នោះ​ ​កាល​ជួយ​ ​(​ក្អែក​នោះ​)​ ​បើ​ក​ពពា​ដ៏​ធំ​ ​លូន​ចូល​ទៅ​ជិត​ក្តាម​ ​យកអាសា​ការពារ​សំឡាញ់​ដ៏​ស្និទ្ធស្នាល​ ​ក្តាម​ក៏​ចាប់​ពស់​ទៀត​។​
 [​២២៤​]​ ​(​ពស់​ ​ពោល​ថា​)​ ​ចំណែកខាង​ក្តាម​ ​ជា​សត្វ​ត្រូវការ​ដោយ​ចំណី​ ​មិន​គួរ​ចាប់​ក្អែក​ ​មិន​គួរ​ចាប់​ពស់​ទេ​ ​ម្នាល​អ្នកមាន​ភ្នែកលៀន​ ​ខ្ញុំ​សូម​សួរ​អ្នក​ ​ហេតុអ្វី​ ​ក៏​អ្នក​មក​ចាប់​យើង​ទាំងពីរ​នាក់​។​
 [​២២៥​]​ ​(​ក្តាម​និយាយ​ថា​)​ ​បុរស​នេះ​ ​ជា​អ្នក​ប្រាថ្នា​នូវ​ប្រយោជន៍​ដល់​ខ្ញុំ​ ​អ្នកណា​ ​ចាប់​ខ្ញុំ​នាំទៅ​ក្នុងទឹក​ ​កាលបើ​អ្នកនោះ​ស្លាប់​ ​ខ្ញុំ​ ​(​នឹង​មាន​)​ ​សេចក្តី​ទុក្ខ​ច្រើន​ ​(​ព្រោះ​)​ ​ខ្ញុំ​នឹង​បុរស​នេះ​ ​ទាំងពីរ​នាក់​ ​នឹង​មិន​នៅជា​មួយ​គ្នា​។​
 [​២២៦​]​ ​ឯ​អ្នកផង​ឃើញ​ខ្ញុំ​មាន​កាយ​ចំរើន​ ​(​ធំ​)​ ​គប្បី​ប្រា​ថា្ន​ ​ដើម្បី​បៀតបៀន​តែប៉ុណ្ណោះ​ ​សូម្បី​ពួក​ក្អែក​ ​បានឃើញ​ខ្ញុំ​ ​មានសាច់​ឆ្ងាញ់​ក្រាស់​ ​ទន់​ ​ក៏​គប្បី​បៀតបៀន​ដែរ​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636868039331326747
ទៅកាន់ទំព័រ៖