ព្រះត្រៃបិដក ភាគ ៥៩

 ​[​១៧​]​ ​(​នាង​ព្រាហ្មណី​ ​ពោល​ថា​)​ ​កូន​ ​(​របស់ខ្ញុំ​)​ ​ដែល​មក​អំពី​បរលោក​ ​ខ្ញុំ​ក៏​មិនបាន​អង្វរ​ ​គេ​ទៅ​អំពី​លោក​នេះ​ ​ក៏​ខ្ញុំ​មិន​អនុញ្ញាត​ ​គេ​មក​យ៉ាងណា​ ​គេ​ក៏​ទៅ​យ៉ាងនោះ​ ​ខ្សឹកខ្សួល​ធ្វើអ្វី​ ​ព្រោះ​ការដែល​គេ​ទៅ​នោះ​ ​រាងកាយ​កាល​ត្រូវ​គេ​ដុត​ ​រមែង​មិនដឹង​នូវ​សេចក្ដី​ខ្សឹកខ្សួល​នៃ​ញាតិ​ទាំងឡាយ​ទេ​ ​ព្រោះហេតុនោះ​ ​ទើប​ខ្ញុំ​មិន​សោក​នឹង​កូន​នុ៎ះ​ ​គតិ​ណា​ជា​របស់​គេ​ ​គេ​ក៏​ទៅកាន់​គតិ​នោះ​។​
 [​១៨​]​ ​(​នាង​ព្រាហ្មណី​ជា​ប្អូន​ ​ពោល​ថា​)​ ​បើ​ខ្ញុំ​យំទួញ​ ​ខ្ញុំ​នឹង​ស្គាំងស្គម​ ​កាល​ខ្ញុំ​នោះ​យំទួញ​ ​នឹង​មានផល​ដូចម្តេច​ ​សេចក្តី​មិន​ត្រេកអរ​របស់​ពួក​ញាតិ​មិត្រ​ ​និង​សំឡាញ់​របស់​យើង​ ​គប្បី​មាន​ដោយ​ក្រៃលែង​ ​រាងកាយ​កាល​ត្រូវ​គេ​ដុត​ ​រមែង​មិនដឹង​នូវ​សេចក្តី​ខ្សឹកខ្សួល​ ​នៃ​ញាតិ​ទាំងឡាយ​ទេ​ ​ព្រោះហេតុនោះ​ ​ទើប​ខ្ញុំ​មិន​សោក​នឹង​បង​នោះ​ ​គតិ​ណា​ជា​របស់​គេ​ ​គេ​ក៏​ទៅកាន់​គតិ​នោះ​។​
 [​១៩​]​ ​(​ភរិយា​ពោល​ថា​)​ ​ទារក​យំទារ​ព្រះចន្ទ្រ​ដែល​កំពុង​ចរ​ទៅ​ ​យ៉ាងណា​ ​បុគ្គល​ដែល​សោក​រក​អ្នក​ស្លាប់​ទៅកាន់​លោកខាងមុខ​នេះឯង​ ​ជា​គ្រឿង​ប្រៀបធៀប​ ​យ៉ាងនោះ​ដែរ​ ​រាងកាយ​កាល​ត្រូវ​គេ​ដុត​ ​រមែង​មិនដឹង​នូវ​សេចក្តី​ខ្សឹកខ្សួល​នៃ​ពួក​ញាតិ​ទេ​ ​ព្រោះហេតុនោះ​ ​ទើប​ខ្ញុំ​មិន​សោក​នឹង​ប្តី​នុ៎ះ​ ​គតិ​ណា​ជា​របស់​គេ​ ​គេ​ក៏​ទៅកាន់​គតិ​នោះ​។​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636868017466876172
ទៅកាន់ទំព័រ៖