ព្រះត្រៃបិដក ភាគ ៥៩
[២២៧] (ពស់ ពោលថា) បើអ្នកចាប់យើងទាំងពីរនាក់ ព្រោះហេតុតែបុរសនោះ បុរសចូរក្រោកឡើង ខ្ញុំនឹងស្រូបយកពិសចេញ អ្នកចូរលែងខ្ញុំ និងក្អែកឲ្យឆាប់ ព្រោះកាលពីដើម ពិសដ៏ក្លៀវក្លាជ្រាបចូលក្នុងសត្វ។
[២២៨] (ក្តាម និយាយថា) អញលែងពស់ តែមិនលែងក្អែកទេ ព្រោះថា ក្អែកទុកជាអ្នកធានាសិន អញលុះឃើញនូវបុរសមានសេចក្តីសុខ មិនមានរោគ ទើបលែងក្អែក ដូចយ៉ាងពស់ដែរ។
[២២៩] ក្អែកក្នុងកាលណោះ បានមកជាទេវទត្ត ចំណែកខាងពស់វែក បានមកជាដំរី ក្តាមបានមកជាអានន្ទដ៏ចំរើន ព្រាហ្មណ៍ក្នុងកាលណោះ បានមកជាតថាគត ជាសាសា្ត។
ចប់ សុវណ្ណកក្កដកជាតក ទី៤។
មយ្ហកសកុណជាតក ទី៥
[២៣០] (តាបសពោធិសត្វ ពោលថា) សត្វស្លាបឈ្មោះមយ្ហកៈ
(១) ហើរទៅតាមញក និងច្រកភ្នំ ទៅទំដើមលៀប ដែលមានផ្លែទុំ យំកន្ទក់កន្ទេញថា របស់អញ ៗ ដូច្នេះ។
(១) ពាក្យថា មយ្ហកៈនេះ ជាឈ្មោះនៃសត្វបក្សី ១ ពួក ដែលហួងហែងផ្លែលៀបថា របស់អញ ៗ មិនឲ្យពួកសត្វបក្សីឯទៀត មកស៊ីផង មយ្ហកៈបក្សីនេះ ប្រហែលជាសត្វពពូល ឬកំផ្លុក ព្រោះជាសត្វស៊ីផ្លែលៀប។ មតិអ្នកពិនិត្យ។
ID: 636868039644784676
ទៅកាន់ទំព័រ៖