ព្រះត្រៃបិដក ភាគ ៥៩

 ​[​២៥២​]​ ​(​សេក​ ​និយាយ​ថា​)​ ​ខ្ញុំ​មិន​បញ្ជោរ​លោក​ទាំងឡាយ​ទេ​ ​បពិត្រ​លោកអ្នក​បរិភោគ​នូវ​សាកសព​ ​លោក​ទាំងឡាយ​ ​ចូរ​ស្តាប់​ខ្ញុំ​ ​លោក​ទាំងឡាយ​ ​ជា​អ្នក​បរិភោគ​នូវ​ភោជន​សល់​ ​លោក​ទាំងឡាយ​ ​មិនមែន​ជា​អ្នក​បរិភោគ​នូវ​វត្ថុ​សល់​ដែល​ទេ​។​
 [​២៥៣​]​ ​(​ពួក​ឥសី​ ​និយាយ​ថា​)​ ​យើង​ទាំងឡាយ​ ​បួស​បាន​វស្សា​ ​៧​ ​ហើយ​ ​ជា​អ្នកមាន​កំ​បោយ​សក់​ ​នៅក្នុង​កណ្តាល​ព្រៃ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​វត្ថុ​ដ៏​សល់​ប៉ុណ្ណោះ​ ​បើ​ពួក​យើង​ត្រូវ​អ្នក​ដ៏​ចំរើន​តិះដៀល​ហើយ​ ​តើ​ពួក​ជន​ណា​ ​គួរ​ជាទី​សរសើរ​របស់​លោក​ដ៏​ចំរើន​។​
 [​២៥៤​]​ ​(​សេក​ពោធិសត្វ​ ​ពោល​ថា​)​ ​លោក​ទាំងឡាយ​ ​បរិភោគ​នូវ​ភោជន​សល់​ ​របស់​សត្វ​សាហាវ​ ​គឺ​សីហៈ​ ​និង​ខ្លា​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​របស់​សល់​ ​ទើប​គេ​សំគាល់​ថា​ ​ជា​អ្នក​បរិភោគ​របស់​សល់​ដែល​។​
 [​២៥៥​]​ ​ពួក​ជន​ណា​ ​ឲ្យ​ដល់​ព្រាហ្មណ៍​ ​សមណៈ​ ​និង​អ្នក​សូម​ឯទៀត​ ​ហើយ​ទើប​បរិភោគ​នូវ​ភោជន​ដ៏​សេសសល់​ ​ពួក​ជន​នោះ​ ​ហៅថា​ជា​អ្នក​បរិភោគ​នូវ​វត្ថុ​សល់​ដែល​។​

​ចប់​ ​វិឃាសាទ​ជាតក​ ​ទី៨​។​

ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636868041812108640
ទៅកាន់ទំព័រ៖