ព្រះត្រៃបិដក ភាគ ៥៩

 ​[​២៣​]​ ​បុគ្គល​កាល​សោក​ ​រមែង​ជា​អ្នកមាន​រោគលឿង​ ​ស្គាំងស្គម​ ​ទាំង​បាយ​ ​រមែង​មិន​ពេញចិត្ត​ដល់​បុគ្គល​នោះ​ ​បុគ្គល​ដែល​ត្រូវ​សរ​ ​គឺ​សេចក្តី​សោក​មុត​ហើយ​ ​ក៏​ទុក្ខ​ព្រួយ​ ​ពួក​ជន​ជាស​ត្រូវ​ ​រមែង​មានចិត្ត​ត្រេកអរ​។​
 [​២៤​]​ ​សេចក្តី​វិនាស​នឹង​មករ​ក​ខ្ញុំ​ ​ដែល​ឋិតនៅ​ក្នុង​ស្រុក​ ​ឬ​ក្នុង​ព្រៃ​ ​ក្នុង​ទី​ទាប​ ​ឬ​ទីទួល​ ​មិនបានទេ​ ​(​ព្រោះ​)​ ​ខ្ញុំ​ឃើញច្បាស់​ផ្លូវធម៌​យ៉ាងនេះ​ហើយ​។​
 [​២៥​]​ ​បុគ្គល​ណា​ ​មានខ្លួន​តែមួយ​ ​មិន​អាច​ជា​អ្នកនាំ​យក​នូវ​រស​នៃ​សេចក្តី​ប្រាថ្នា​ ​គឺ​សុខ​ក្នុង​ឈាន​ទាំងពួង​បាន​ ​សូម្បី​ផែនដី​ទាំងមូល​ ​ក៏​មិន​អាច​នាំមក​នូវ​សេចក្តី​សុខ​ ​ដល់​បុគ្គល​នោះ​បាន​។​ ​

​ចប់​ ​ធ​ង្ក​ជាតក​ ​ទី៥​។​


​កា​រន្ទិយ​ជាតក​ ​ទី៦​


 [​២៦​]​ ​(​អាចារ្យ​សួរ​ថា​)​ ​អ្នក​តែម្នាក់ឯង​ ​រលះរលាំង​លើក​ដុំ​ថ្ម​ធំ​ ​ៗ​ ​បោះ​ទៅ​ក្នុង​ជ្រោះ​ភ្នំ​ ​ក្នុង​ព្រៃ​រឿយ​ ​ៗ​ ​ម្នាល​កា​រន្ទិយៈ​ ​អ្នកមាន​ប្រយោជន៍​ដូចម្តេច​ក្នុង​ជ្រោះ​នេះ​។​
 [​២៧​]​ ​(​ពោធិសត្វ​ឆ្លើយ​ថា​)​ ​ខ្ញុំ​នឹង​ធ្វើ​នូវ​ផែនដី​នេះ​ ​ដែល​មាន​សាគរ​ជាទីបំផុត​ ​ឲ្យ​ស្មើ​ដូចជា​ផ្ទៃ​បាតដៃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​ពង្រាប​ភ្នំដី​ ​និង​ភ្នំ​ថ្ម​ ​ហើយ​បោះ​ថ្ម​ទៅ​ក្នុង​ជ្រោះ​។​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636868018156335607
ទៅកាន់ទំព័រ៖