ព្រះត្រៃបិដក ភាគ ៥៩

​ទស​ណ្ណ​កជា​ត​ក​ ​ទី៦​


 ​[​៣០៦​]​ ​(​ព្រះរាជា​ ​ទ្រង់​សួរ​អាមាត្យ​ឈ្មោះ​អាយុ​រៈ​ថា​)​ ​បុរស​លេប​ដាវ​មានមុខ​ដ៏​មុត​ ​ដែល​កើត​ក្នុង​ដែន​ឈ្មោះ​ទស​ណ្ណ​កៈ​ ​ជា​ដាវ​ផឹក​ឈាម​ឆ្អែត​ហើយ​ ​ក្នុង​កណ្តាល​បរិស័ទ​ ​ចុះ​អំពើ​អ្វី​ ​ដែលគេ​ធ្វើ​បាន​ដោយ​កម្រ​ ​ជាង​កិរិយា​លេប​នូវ​ដាវ​នោះ​ទៅទៀត​ ​ខ្ញុំ​សួរ​ហើយ​ ​អ្នក​ចូរ​ប្រាប់​នូវ​ហេតុ​ដទៃ​ ​ដែលគេ​ធ្វើ​បាន​ដោយ​កម្រ​នោះ​។​
 [​៣០៧​]​ ​(​អាយុ​រា​មាត្យ​ ​ពោល​ថា​)​ ​បុរស​លេប​ដាវ​ដែល​ផឹក​ឈាម​ឆ្អែត​ហើយ​ ​ព្រោះតែ​លោភៈ​ ​បើ​បុគ្គល​ណា​ ​ពោល​ថា​ ​យើង​នឹង​ឲ្យ​ ​(​នូវ​វត្ថុ​នោះ​ដល់​អ្នក​)​ ​ដូច្នេះ​ ​ពាក្យ​របស់​បុគ្គល​នោះ​ ​ពិបាកធ្វើ​ក្រៃលែង​ ​ជាង​ការ​លេប​ដាវ​នោះ​ទៅទៀត​ ​បពិត្រ​ព្រះ​មា​គ​ធរា​ជ​ ​ហេតុ​ដទៃ​ទាំងអស់​ ​(​ក្រៅអំពី​ពាក្យ​នេះ​)​ ​គេ​ធ្វើ​បាន​ដោយ​ងាយ​ទេ​ ​សូម​ព្រះអង្គ​ទ្រង់​ជ្រាប​ ​យ៉ាងនេះ​ចុះ​។​
 [​៣០៨​]​ ​(​ព្រះរាជា​ ​ទ្រង់​ចរចា​ជាមួយនឹង​បុ​ក្កុ​សា​មាត្យ​ថា​)​ ​អាយុ​រប​ណ្ឌិ​ត​ ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​ធម៌​ ​បាន​ដោះស្រាយ​នូវ​សេចក្តី​នៃ​ប្រស្នា​ ​ឥឡូវនេះ​ ​យើង​នឹង​សាកសួរ​ ​ចំពោះ​បុ​ក្កុ​សប​ណ្ឌិ​ត​វិញ​ ​អំពើ​អ្វី​ដែល​បុគ្គល​ធ្វើ​បាន​ដោយ​កម្រ​ ​ជាង​ពាក្យ​នោះ​ទៅទៀត​ ​យើង​សួរ​ហើយ​ ​អ្នក​ចូរ​ប្រាប់​នូវ​ហេតុ​ដទៃ​ ​ដែល​បុគ្គល​ធ្វើ​បាន​ដោយ​កម្រ​នោះ​ ​(​ដល់​យើង​)​។​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636868046473155236
ទៅកាន់ទំព័រ៖