ព្រះត្រៃបិដក ភាគ ៥៩

​កបិ​ជាតក​ ​ទី៩​


 [​៣២៧​]​ ​(​ពានរ​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​មាន​ពៀរ​ ​អាស្រ័យ​នៅក្នុង​ទីណា​ ​បណ្ឌិត​មិន​គប្បី​នៅក្នុង​ទីនោះ​ទេ​ ​(​ព្រោះ​)​ ​នៅក្នុង​ពួក​បុគ្គល​មាន​ពៀរ​ ​មួយ​យប់​ក្តី​ ​ពីរ​យប់​ក្តី​ ​ជា​ទុក្ខ​។​
 [​៣២៨​]​ ​បុគ្គល​អ្នកមាន​ចិត្តស្រាល​ ​គប្បី​ជាស​ត្រូវ​ដល់​សត្វ​អ្នក​ប្រព្រឹត្ត​តាម​ ​សេចក្តី​មិន​ចំរើន​ដែល​ព្រាហ្មណ៍​ធ្វើ​ហើយ​ ​ដល់​ហ្វូង​ស្វា​ ​ព្រោះហេតុតែ​ស្វា​មួយ​។​
 [​៣២៩​]​ ​បុគ្គល​ល្ងង់​ ​តែ​ប្រកាន់ខ្លួន​ឯង​ថា​ជា​បណ្ឌិត​ ​ហើយ​រក្សា​ពួក​ក្រុម​ ​ជា​អ្នក​លុះអំណាច​ចិត្ត​របស់​ខ្លួន​ ​រមែង​ដេក​ ​(​ស្លាប់​)​ ​ដូច​ស្វា​នេះឯង​។​
 [​៣៣០​]​ ​បុគ្គល​ល្ងង់​មាន​កំឡាំង​ ​ជា​អ្នករក្សា​ពួក​ក្រុម​ ​មិន​ប្រពៃ​ទេ​ ​មិន​មាន​សេចក្តី​ចំរើន​ដល់​ពួក​ញាតិ​ ​ដូច​ទទា​ធា្ន​ក់​ ​មិនជា​ប្រយោជន៍​ដល់​ពួក​សត្វស្លាប​ ​(​ដែល​ជា​ញាតិ​)​។​
 [​៣៣១​]​ ​ឯ​បុគ្គល​មាន​ប្រាជា្ញ​ ​មាន​កំឡាំង​ ​រក្សា​ពួក​ក្រុម​វិញ​ ​ទើប​ប្រពៃ​ ​រមែង​ចំរើន​ដល់​ពួក​ញាតិ​ ​ដូចជា​វាសវៈ​ទេវរាជ​ ​(​ជា​ប្រយោជន៍​)​ ​ដល់​ពួក​ទេវតា​ក្នុង​ឋាន​ត្រៃត្រឹង្ស​។​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636868048599426852
ទៅកាន់ទំព័រ៖