ព្រះត្រៃបិដក ភាគ ៥៩

 ​[​៣៥៨​]​ ​អាត្មា​ឃើញ​គោ​ឧសភៈ​ ​(​មួយ​)​ ​កណ្តាល​ហ្វូង​ ​មាន​បូក​ជ្រួញ​ ​ៗ​ ​បរិបូណ៌​ដោយ​សម្បុរ​ ​និង​កំឡាំង​ ​អាត្មា​បានឃើញ​គោ​ឧសភៈ​នោះ​ ​ត្រូវ​គោ​ឧសភៈ​ដទៃ​ ​បុះ​មុត​ ​(​ធ្លាយ​ពោះវៀន​)​ ​ព្រោះហេតុតែ​កាម​ ​លុះ​បានឃើញ​គោ​ឧសភៈ​នោះ​ហើយ​ ​ទើប​ប្រព្រឹត្ត​នូវ​ភិក្ខាចារ​។​
 [​៣៥៩​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ព្រះរាជា​របស់​អ្នក​ដែន​កលិង្គៈ​ ​ព្រះនាម​ករណ្ឌ​កៈ​ ​ព្រះរាជា​របស់​អ្នក​ដែន​គន្ធារៈ​ ​ព្រះ​នា​មន​គ្គ​ជិ​ ​ព្រះរាជា​របស់​អ្នក​ដែន​វិទេហៈ​ ​ព្រះ​នា​មនិមិ​រាជ​ ​ព្រះរាជា​របស់​អ្នក​ដែន​បញ្ចាលៈ​ ​ព្រះ​នា​មទុម្មុ​ខៈ​ ​ព្រះរាជា​ទាំង​ ​៤​ ​ព្រះអង្គ​នុ៎ះ​ ​លះបង់​នូវ​ដែន​ទាំងឡាយ​ ​ជា​អ្នក​ឥត​កង្វល់​ ​បួស​ហើយ​។​
 [​៣៦០​]​ ​ព្រះរាជា​ទាំងអស់​អង្គ​នេះ​ ​ប្រហែលគ្នា​នឹង​វិសុទ្ធិ​ទេវតា​ ​បាន​មក​ចួប​គ្នា​ហើយ​ ​ព្រះរាជា​ទាំងនេះ​ ​(​រុងរឿង​ដោយ​គុណ​ទាំងឡាយ​ ​មាន​សីលគុណ​ជាដើម​)​ ​ដូចជា​ភ្លើង​ដែល​ភ្លឺរុងរឿង​ដូច្នោះឯង​ ​ម្នាលនាង​មាន​ភក្រ្ត​ ​ចំណែកខាង​បង​ ​ក៏​នឹង​លះបង់​នូវ​កាម​ទាំងឡាយ​ ​ជា​ចំណែក​ដែល​ខ្លួន​នឿយណាយ​ហើយ​ ​ប្រព្រឹត្ត​តែម្នាក់ឯង​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636868053073052729
ទៅកាន់ទំព័រ៖