ព្រះត្រៃបិដក ភាគ ៥៩

 ​[​៣៧៣​]​ ​(​តាបស​ ​ពោល​ថា​)​ ​បពិត្រ​សក្កៈ​ ​សេចក្តី​ស្រឡាញ់​ ​រមែង​កើត​ក្នុង​ហឫទ័យ​របស់​មនុស្ស​ក្តី​ ​ម្រឹគ​ក្តី​ ​ដោយសារ​ធ្លាប់​នៅជា​មួយ​គ្នា​ ​អាត្មា​មិន​អាច​មិន​សោក​ស្តាយ​ដំរី​នោះ​បាន​ឡើយ​។​
 [​៣៧៤​]​ ​(​សក្កទេវរាជ​ពោល​ថា​)​ ​សត្វ​ទាំងឡាយ​ណា​ ​យំទួញ​រៀបរាប់​ ​សត្វ​ទាំងឡាយ​នោះ​ ​តែង​យំ​រក​សត្វ​ដែល​ស្លាប់​បាត់​ទៅ​ហើយ​ ​ឬក៏​សត្វ​ដែល​បម្រុង​នឹង​ស្លាប់​ ​នែ​ឥសី​ ​ព្រោះហេតុនោះ​ ​លោក​កុំ​យំ​ឡើយ​ ​ពួកសប្បុរស​ពោល​ថា​ ​ការ​យំ​ ​ជា​ធម្មជាត​ឥតអំពើ​ទេ​។​
 [​៣៧៥​]​ ​បពិត្រ​ព្រហ្ម​ ​ប្រសិនបើ​បុគ្គល​ដែល​ស្លាប់​ទៅកាន់បរលោក​ហើយ​ ​គប្បី​រស់​ឡើងវិញ​ដោយ​ការ​យំទួញ​ ​ពួក​យើង​ទាំងអស់​ក៏​គួរ​ប្រជុំ​គ្នា​យំ​រក​ពួក​ញាតិ​នៃ​គ្នានឹងគ្នា​ដែរ​។​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636868054288472247
ទៅកាន់ទំព័រ៖