ព្រះត្រៃបិដក ភាគ ៥៩

សុត្តន្ត​បិដក​
​ខុទ្ទកនិកាយ​ ​ជាតក​
​អ​ដ្ឋ​ម​ភាគ​
​បព្ចា​ក​និបាតជាតក​
​មណិ​កុណ្ឌល​វគ្គ​ ​ទី១​
​មណិ​កុណ្ឌល​ជាតក​ ​ទី១​

 ​[​១​]​ ​(​ព្រះរាជា​កោសល​ពោល​ថា​)​ ​ព្រះអង្គ​សាបសូន្យ​ចាក​ដែន​សេះ​ ​កែវមណី​ ​និង​កុណ្ឌល​ ​សាបសូន្យ​ចាក​បុត្ត​ ​និង​ភរិយា​ ​ដូច្នោះ​ដែរ​ ​កាលបើ​ភោគៈ​ទាំងអស់​ ​មិន​មាន​សេសសល់​ទេ​ ​តើ​ហេតុអ្វី​ ​ទើប​ព្រះអង្គ​មិន​ក្តៅក្រហាយ​ ​ក្នុង​កាលដែល​គួរ​សោក​ស្តាយ​។​
 ​[​២​]​ ​(​ព្រះរាជា​ពោធិសត្វ​ពោល​ថា​)​ ​ភោ​គៈ​ទាំង​ទ្បាយ​លះបង់​សត្វ​មុន​ក៏​មាន​ ​សត្វ​ ​លះបង់​ភោគៈ​ទាំងនោះ​មុន​ក៏​មាន​ ​បពិត្រ​ព្រះអង្គ​ទ្រង់​ប្រាថ្នា​កាម​ ​ជន​អ្នកមាន​ភោ​គៈ​ទាំង​ទ្បាយ​ ​មិន​ទៀង​ទេ​ ​ព្រោះហេតុនោះ​ ​ទើប​ខ្ញុំ​មិន​សោក​ស្តាយ​ក្នុង​កាលដែល​គួរ​សោក​ស្តាយ​។​
ទំព័រទី ១ | បន្ទាប់
ID: 636868015911607216
ទៅកាន់ទំព័រ៖