ព្រះត្រៃបិដក ភាគ ៥៩

 ​[​៣៨១​]​ ​លុះដល់​សម័យ​ខាងក្រោយ​មក​ ​យើង​ឃើញ​នារី​នុ៎ះ​ ​កើត​បាន​ ​៨០​ ​ឆ្នាំ​ ​ឬ​ ​៩០​ ​ឆ្នាំ​ ​អំពី​កំណើត​ ​កាន់​ឈើច្រត់​ ​ញ័រ​ទទ្រើត​ ​ត្រាច់​ទៅ​កោង​ ​ៗ​ ​ដូចជា​បង្កង់​ផ្ទះ​។​
 [​៣៨២​]​ ​យើង​នោះ​ត្រិះរិះ​ឃើញ​នូវ​សេចក្តី​រីករាយ​ ​និង​ទោស​របស់​រូប​នោះ​ ​ដេក​ម្នាក់ឯង​ ​ពាក់កណ្តាល​នៃ​ដំណេក​ ​ក៏​ត្រិះរិះ​ឃើញថា​ ​អាត្មាអញ​ ​មុខ​ជា​យ៉ាងនោះ​ដែរ​ ​ដូច្នេះហើយ​ ​ក៏​លែង​រីករាយ​ក្នុង​ផ្ទះ​ ​(​កាល​នេះ​)​ ​ជា​កាលគួរ​នៃ​ព្រហ្មចរិយៈ​។​
 [​៣៨៣​]​ ​សេចក្តី​ត្រេកអរ​ ​(​ក្នុង​កាម​)​ ​របស់​បុគ្គល​អ្នក​នៅក្នុង​ផ្ទះ​នុ៎ះ​ ​ដូចជា​ខ្សែ​សម្រាប់​តោង​ ​(​របស់​បុរស​ដែល​មាន​ជំងឺ​)​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​កាត់​ផ្តាច់​នូវ​ខ្សែ​នុ៎ះហើយ​ ​លែង​នឹកនា​ ​លះបង់​ចោល​នូវ​កាមសុខ​ ​ទៅ​បួស​។​

​ចប់​ ​សុ​សី​ម​ជាតក​ ​ទី៦​។​


​កោ​ដសិម្ព​លិ​ជាតក​ ​ទី៧​


 [​៣៨៤​]​ ​(​សេ្តច​គ្រុឌ​ឃើញ​ដើម​រកា​នោះ​កំពុង​កក្រើក​ញាប់ញ័រ​ ​ក៏​សួររក​ហេតុ​ថា​)​ ​យើង​ចាប់​នាគ​មាន​ប្រវែង​ ​១​ ​ពាន់​ព្យាម​ ​យក​មក​ ​(​ក្នុង​ទីនេះ​)​ ​អ្នក​ទ្រ​នូវ​នាគ​នោះ​ផង​ ​នូវ​យើង​ផង​ ​សុទ្ធតែ​មាន​កាយ​ដ៏​ធំ​ ​មិន​កម្រើក​។​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636868091911404156
ទៅកាន់ទំព័រ៖