ព្រះត្រៃបិដក ភាគ ៥៩

 [​៣៩០​]​ ​(​សុបណ្ណរាជ​ ​ឮ​ពាក្យ​រុក្ខទេវតា​ ​ហើយ​ពោល​ថា​)​ ​អ្នកប្រាជ្ញ​គប្បី​រង្កៀស​ចំពោះ​ហេតុ​ទាំងឡាយ​ ​ដែល​គួរ​រង្កៀស​ ​គប្បី​រក្សា​ ​(​ប្រយ័ត្ន​)​ ​នូវ​ភ័យ​ជា​អនាគត​ ​ទើប​ឈ្មោះថា​ ​រមិលមើល​នូវ​លោក​ទាំងពីរ​ ​ព្រោះ​ហេតុ​នៃ​ភ័យ​ជា​អនាគត​។​

​ចប់​ ​កោ​ដសិម្ព​លិ​ជាតក​ ​ទី៧​។​


​ធូ​មកា​រិ​ជាតក​ ​ទី៨​


 [​៣៩១​]​ ​(​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ថា​)​ ​ព្រះរាជា​ទ្រង់ព្រះ​នា​មយុ​ធិ​ដ្ឋិ​លៈ​ ​ព្រះអង្គ​ពេញ​ព្រះទ័យ​នឹង​សុចរិតធម៌​ ​បាន​ត្រាស់​សួរ​វិធូរ​បណ្ឌិត​ថា​ ​មា្ន​លព្រា​ហ្ម​ណ៍​ ​អ្នកដឹង​ឬទេ​ ​អ្នកណា​តែម្នាក់ឯង​ ​សោក​ស្តាយ​ច្រើន​។​
 [​៣៩២​]​ ​(​វិធូរ​បណ្ឌិត​ពោធិសត្វ​ ​ពោល​ថា​)​ ​ព្រា​ហ្ម​ណ៍​ជាវ​សិ​ដ្ឋ​គោត្ត​ ​មាន​រំកាច់ឧស​ច្រើន​ ​នៅក្នុង​ព្រៃ​ជាមួយនឹង​ហ្វូង​ពពែ​ ​ជា​អ្នក​មិន​ខ្ជិលច្រអូស​ ​ទាំងយប់​ទាំង​ថ្ងៃ​ ​បាន​បង្ហុយផ្សែង​ ​(​ដើម្បី​ការពារ​កុំ​ឲ្យ​មូស​ខាំ​)​។​
 ​[​៣៩៣​]​ ​ពួក​ម្រឹគ​ឈ្មោះ​សរ​ភៈ​(​១​)​ ​ត្រូវ​មូស​ខាំ​ ​ធុំក្លិន​ផ្សែង​នោះ​ ​ក៏​ចូល​ទៅ​នៅក្នុង​សំណាក់​នៃ​ព្រាហ្មណ៍​ ​ជា​អ្នកធ្វើ​ផ្សែង​នោះ​ ​ក្នុង​ពេល​ដែល​មាន​ភ្លៀង​ធា្ល​ក់​ជោកជាំ​។​
​(​១​)​ ​ឈ្មោះ​ម្រឹគ​មាន​ក្រចក​ ​៨​ ​ចួនកាល​អាច​សម្លាប់​សីហៈ​ក៏បាន​។​ ​អភិធាន​ប្ប​ទី​បិកា​សូ​ចិ​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636868092627335104
ទៅកាន់ទំព័រ៖