ព្រះត្រៃបិដក ភាគ ៥៩

 ​[​៤០២​]​ ​ពួក​សត្វ​ណា​ ​លះបង់​នូវ​រាគៈ​ ​ទោសៈ​ ​និង​អ​វិ​ជា្ជ​បាន​ ​កាលបើ​ពួក​សត្វ​នោះ​កំពុង​ភ្ញាក់​ ​ម្នាល​ទេវតា​ ​ខ្ញុំ​ជា​អ្នក​ដេកលក់​។​
 [​៤០៣​]​ ​កាលបើ​ពួក​សត្វ​កំពុង​ភ្ញាក់​ ​ខ្ញុំ​ជា​អ្នក​ដេកលក់​យ៉ាងនេះ​ ​កាលបើ​ពួក​សត្វ​កំពុង​ដេកលក់​ ​ខ្ញុំ​ជា​អ្នក​ភ្ញាក់​យ៉ាងនេះ​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ប្រស្នា​របស់​អ្នក​នុ៎ះ​ ​យ៉ាងនេះ​ ​ខ្ញុំ​ឆ្លើយតប​អ្នក​យ៉ាងនេះ​។​
 ​[​៤០៤​]​ ​(​រុក្ខទេវតា​ ​មានចិត្ត​ត្រេកអរ​ ​ពោល​សរសើរ​ថា​)​ ​ត្រូវហើយ​ ​កាលបើ​ពួក​សត្វ​កំពុង​ភ្ញាក់​ ​អ្នកជា​បុគ្គល​ដេកលក់​ ​ត្រូវហើយ​ ​កាលបើ​ពួក​សត្វ​កំពុង​ដេកលក់​ ​អ្នកជា​បុគ្គល​ភ្ញាក់​ ​ត្រូវហើយ​ ​អ្នកដឹង​ច្បាស់​នូវ​ប្រស្នា​របស់ខ្ញុំ​នុ៎ះ​ ​អ្នកឆ្លើយតប​ខ្ញុំ​ត្រូវហើយ​។​

​ចប់​ ​ជា​គរ​ជាតក​ ​ទី៩​។​


​កុម្មា​សបិ​ណ្ឌ​ជាតក​ ​ទី១០​


 [​៤០៥​]​ ​(​ព្រះរាជា​ពោធិសត្វ​ ​បាន​ពោល​ថា​)​ ​បានឮ​ថា​ ​ការ​បំរើ​ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ​ ​ដែល​លោក​មាន​ពោធិញ្ញាណ​មិន​ថោកថយ​ ​មិនមែន​មាន​ផលានិសង្ស​តិចតួច​ឡើយ​ ​អ្នក​ចូរ​មើល​ផល​នៃ​ដុំ​នំ​កុម្មា​សៈ​ ​ដែល​សោះកក្រោះ​ឥត​រសប្រៃ​។​ ​ដំរី​ ​គោ​ ​និង​សេះ​ដ៏​ច្រើន​ទាំងនេះ​ផង​ ​ទ្រព្យ​ ​ស្រូវ​ ​និង​ផែនដី​ទាំងអស់​ផង​ ​នាង​នារី​ទាំងឡាយ​ ​ដែល​ប្រៀប​ដូចជា​ស្រ្តី​អប្សរ​ទាំងនេះ​ផង​ ​សុទ្ធតែ​ជា​របស់ខ្ញុំ​ ​អ្នក​ចូរ​មើល​នូវ​ផល​នៃ​ដុំ​នំ​កុម្មា​សៈ​។​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636868094259558462
ទៅកាន់ទំព័រ៖