ព្រះត្រៃបិដក ភាគ ៥៩

 ​[​៤២៥​]​ ​(​ព្រះឥន្ទ្រ​ ​ពោល​ថា​)​ ​ម្នាលនាង​ក​ច្ចា​នី​ ​បើ​នាង​គាប់ចិត្ត​យ៉ាងនេះ​ ​នាង​ ​សូម្បី​កូនប្រសា​ស្រី​បៀតបៀន​ហើយ​ ​ក៏​នៅតែ​មិន​លះបង់​នូវ​ធម៌​ឡើយ​ ​(​ហេតុនេះ​)​ ​សូមឲ្យ​នាង​ ​និង​កូនប្រុស​ ​កូនប្រសា​ស្រី​ ​ចៅ​ ​ចូរ​ជា​បុគ្គល​មាន​សេចក្តី​រីករាយ​រកគ្នា​ ​ហើយ​នៅ​គ្រប់គ្រង​ផ្ទះ​ចុះ​។​
 [​៤២៦​]​ ​(​ព្រះសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ថា​)​ ​នាង​ក​ច្ចា​នី​ ​មាន​សេចក្តី​រីករាយ​រកគ្នា​ ​ជាមួយនឹង​កូនប្រសា​ស្រី​ ​ហើយ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ទាំង​កូនប្រុស​ ​និង​ចៅ​ ​ត្រូវ​ព្រះឥន្ទ្រ​ជាធំ​ជាង​ពួក​ទេវតា​ ​ជួយ​អនុគ្រោះ​ហើយ​ ​ក៏បាន​នាំគ្នា​បំរើ​មាតា​នោះ​វិញ​។​

​ចប់​ ​ក​ច្ចា​និ​ជាតក​ ​ទី១​។​


​អដ្ឋ​សទ្ទ​ជាតក​ ​ទី២​


 [​៤២៧​]​ ​(​តាបស​ពោធិសត្វ​ ​ទូល​ព្រះរាជា​ ​អំពី​ពាក្យ​កុក​ថា​)​ ​ស្រះ​បោក្ខរណី​នេះ​ ​ពីដើម​ជាទី​ទំនាប​ ​មាន​ត្រី​ច្រើន​ ​មាន​ទឹក​ច្រើន​ ​ជាទី​លំនៅ​របស់​ស្តេច​កុក​ ​ជា​កេរិ៍្ត​ដំណែល​ខាង​បិតា​ ​ជាទី​លំនៅ​របស់​យើង​ ​ថៃ្ង​នេះ​ ​ពួក​យើង​នោះ​ ​ចិញ្ចឹមជីវិត​ដោយ​សត្វ​កង្កែប​ ​នៅតែ​មិន​លះបង់​ទីលំនៅ​ចោល​ឡើយ​។​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636868096789753181
ទៅកាន់ទំព័រ៖