ព្រះត្រៃបិដក ភាគ ៥៩
[៤៥៩] (ព្រះរាជា ទ្រង់ត្រាស់ថា) បពិត្រព្រះមាតា សូមទ្រង់ទតនូវផលនៃខន្តិ និងសោរច្ចៈ ដែលអាចឃើញជាក់ច្បាស់ដោយខ្លួនឯង (ក្នុងបច្ចុប្បន្ន) ព្រះគង្គមាលបច្ចេកពុទ្ធនោះ ជាបុគ្គលដែលជនទាំងអស់ត្រូវថា្វយបង្គំ យើងព្រមទាំងស្តេច និងអាមាត្យ នាំគ្នាថ្វាយបង្គំនូវព្រះបច្ចេកពុទ្ធនោះ។
[៤៦០] អ្នកទាំងឡាយ កុំនិយាយពាក្យតិចតួចនឹងព្រះបច្ចេកពុទ្ធឈ្មោះគង្គមាល ដែលជាអ្នកសិក្សាក្នុងគន្លងនៃប្រាជ្ញា របស់ពួកអ្នកប្រាជ្ញឡើយ ព្រោះថា ព្រះបច្ចេកពុទ្ធនេះ បានឆ្លងនូវអន្លង់ គឺវដ្តសង្សារ ដែលពួកបុគ្គលអ្នកប្រាសចាកសោក តែងឆ្លងហើយត្រាច់ទៅ។
ចប់ គង្គមាលជាតក ទី៥។
ចេតិយរាជជាតក ទី៦
[៤៦១] (តាបស និយាយថា)
(១) ធម៌ដែលបុគ្គលសម្លាប់ហើយ រមែងសម្លាប់វិញដោយពិត ធម៌ដែលបុគ្គលមិនបានសម្លាប់ រមែងមិនសម្លាប់វិញតិចតួចឡើយ។ ព្រោះហេតុនោះ ព្រះអង្គមិនត្រូវសម្លាប់ធម៌ ព្រះអង្គកុំឲ្យធម៌ដែលព្រះអង្គសម្លាប់ហើយ ត្រឡប់សម្លាប់ព្រះអង្គវិញបានឡើយ។
(១) ក្នុងទីនេះ សំដៅយកជេដ្ឋាបបាយនធម៌។ អដ្ឋកថា។
ID: 636868099547110893
ទៅកាន់ទំព័រ៖