ព្រះត្រៃបិដក ភាគ ៥៩

​នវក​និបាត​
​គិ​ជ្ឈ​ជាតក​ ​ទី១​


 [​៥០៥​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​មានផ្លូវ​លើ​គិ​ជ្ឈ​បព៌ត​ ​ឈ្មោះ​បរិ​សង្កុ​បថៈ​ ​ជា​ផ្លូវ​មាន​មក​តាំង​អំពី​បុរាណ​ ​ត្មាត​មួយ​ចិញ្ចឹម​មាតាបិតា​ដែល​ចាស់ជរា​នៅក្នុង​ផ្លូវ​នោះ​។​
 [​៥០៦​]​ ​ត្មាត​នោះ​ ​បាន​ទៅ​នាំ​យក​កន្សោម​ខ្លាញ់​ពស់ថ្លាន់​ ​មក​ចិញ្ចឹម​មាតាបិតា​ទាំងនោះ​ដោយ​ច្រើន​ ​ចំណែក​ត្មាត​ជា​បិតា​ ​កាលបើ​ដឹង​ថា​ ​ត្មាត​ឈ្មោះ​សុ​បត្តៈ​ជា​កូន​ ​មាន​ស្លាប​បរិបូណ៌​ ​មាន​តេជះ​ ​ហើរ​ទៅកាន់​ទី​ខ្ពស់​ ​ទាំង​ហើរ​ទៅកាន់​ទី​ឆ្ងាយ​បាន​ ​ក៏​និយាយ​ដាស់តឿន​។​
 [​៥០៧​]​ ​នែ​បា​ ​(​បើ​)​ ​អ្នកដឹង​នូវ​ផែនដី​ថា​ ​អ​ណែ្ត​ត​ ​(​ដូចជា​ស្លឹក​ឈូក​)​ ​មាន​សាគរ​ព័ទ្ធជុំវិញ​មូល​ដូច​កង់​ ​វេលា​ណា​ហើយ​ ​នែ​បា​ ​ចូរ​អ្នក​ត្រឡប់​មក​អំពី​ទីនោះ​វិញ​ ​អ្នក​កុំទៅ​ឲ្យ​ហួស​ទៅ​នាយ​អំពី​ទីនេះ​ឡើយ​។​
 [​៥០៨​]​ ​(​ត្មាត​ឈ្មោះ​សុ​បត្តៈ​)​ ​ជា​បក្សី​មានក​ក្ងក់​ ​មាន​កំឡាំង​ដ៏​ប្រសើរ​ជាង​ទិ​ជ​ជាតិ​ ​ហើរ​ស្ទុះឡើង​ ​ដោយ​សន្ទុះ​ដ៏​ខ្លាំង​ ​រមិលមើល​នូវ​ភ្នំ​ ​និង​ព្រៃ​ទាំងឡាយ​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636868103275994173
ទៅកាន់ទំព័រ៖