ព្រះត្រៃបិដក ភាគ ៥៩

​ចុល្ល​សុ​វក​រាជ​ជាតក​ ​ទី៤​


 [​៥៣៤​]​ ​(​សេ្តច​ហង្ស​ ​និយាយ​នឹង​សេ្តច​សេក​ថា​)​ ​ដើមឈើ​ទាំងឡាយ​ច្រើនណាស់​ ​ដែល​មាន​ស្លឹក​ខៀវ​ ​មាន​ផ្លែ​ជាអនេក​ ​ព្រោះ​ហេតុអ្វី​ហ្ន៎​ ​បាន​ជា​សេក​នេះ​ ​មានចិត្ត​រីករាយ​ជានិច្ច​ ​តែ​នឹង​ដង្គត់ឈើ​ពុក​ស្ងួត​។​
 [​៥៣៥​]​ ​(​សេ្តច​សេក​ ​និយាយ​តប​វិញ​ថា​)​ ​យើង​បាន​ចូល​ទៅ​បរិភោគ​ផ្លែឈើ​នោះ​ ​រាប់​ដោយ​ឆ្នាំ​ច្រើន​ជាអនេក​ ​ទោះបី​យើង​ដឹង​ថា​ ​ឈើ​នោះ​ ​មិន​មាន​ផ្លែ​ហើយ​ ​ការ​មេត្រី​នោះ​ ​ក៏​នៅ​ដូចដើម​។​
 [​៥៣៦​]​ ​(​ស្តេចហង្ស​ ​និយាយ​ថា​)​ ​សត្វស្លាប​ទាំងឡាយ​ ​តែង​លះបង់​នូវ​ដើមឈើ​ដែល​ពុក​ស្ងួត​ ​ជ្រុះ​ស្លឹក​អស់​ ​មិន​មាន​ផ្លែ​ ​ហើយ​ហើរ​ទៅ​ ​ម្នាល​អ្នកជា​ទ្វិ​ជាតិ​ ​អ្នក​សំគាល់​ឃើញ​ទោស​ ​(​ក្នុង​ការ​លះ​ចោល​នោះ​)​ ​ដូចម្តេច​។​
 [​៥៣៧​]​ ​(​សេ្តច​សេក​ ​និយាយ​ថា​)​ ​ពួក​សត្វ​ណា​ ​មាន​សេចក្តី​ត្រូវការ​ដោយ​ផ្លែ​ ​ហើយ​គប់​រក​នូវ​ដើមឈើ​ ​លុះ​ដឹង​ថា​ ​មិន​មាន​ផ្លែ​ ​ក៏​លះ​ចោល​នូវ​ដើមឈើ​នោះ​ ​ពួក​សត្វស្លាប​នោះ​ ​ឈ្មោះថា​មាន​ប្រាជ្ញា​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​មាន​ប្រាជ្ញា​មិនល្អ​ ​រមែង​ញុំាង​ចំណែក​នៃ​សេចក្តី​រាប់អាន​ឲ្យ​វិនាស​។​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636868105463249277
ទៅកាន់ទំព័រ៖