ព្រះត្រៃបិដក ភាគ ៥៩
[៥៤៣] (អភិសម្ពុទ្ធគាថា) ព្រះឥន្ទបានឮពាក្យសេកហើយ ក៏ធ្វើនូវឈើនោះ ឲ្យមានផ្លែ រួចក៏ចៀសចេញទៅកាន់នន្ទនវនឧទ្យាននៃទេវតាទាំងឡាយ ជាមួយនឹងភរិយា។
ចប់ ចុល្លសុវករាជជាតក ទី៤។
ហរិតចជាតក ទី៥
[៥៤៤] (ព្រះបាទព្រហ្មទត្ត ទ្រង់ត្រាស់សួរតាបសថា) បពិត្រមហាព្រហ្ម ខ្ញុំបានឮថា ព្រះហរិតតាបសបរិភោគកាម ពាក្យនុ៎ះ ទទេទេឬ លោកជាបុគ្គលបរិសុទ្ធទេឬ។
[៥៤៥] (ហរិតតាបសពោធិសត្វ តបថា) បពិត្រមហារាជ ពាក្យដែលទ្រង់បានព្រះសណ្តាប់មកយ៉ាងណា ពាក្យនុ៎ះ ពិតយ៉ាងនោះហើយ អាត្មាភាពជាបុគ្គលបានដើរ ទៅកាន់ផ្លូវខុស ជ្រប់នៅក្នុងអារម្មណ៍ដែលជាទីតាំងនៃសេចក្តីវង្វេង។
[៥៤៦] (ព្រះរាជា...) បើបុគ្គលមិនអាចដើម្បីបន្ទោបង់នូវគំនិតមិនល្អ គឺរាគៈ ដែលកើតឡើង ដោយប្រាជ្ញាណាបានទេ ប្រាជ្ញានោះ នឹងចាត់ថាមានប្រយោជន៍ ជាគុណជាតិដ៏ល្អិត អាចគិតឃើញនូវរបស់ល្អដូចម្តេចបាន។
ID: 636868106151938668
ទៅកាន់ទំព័រ៖