ព្រះត្រៃបិដក ភាគ ៥៩

​ចក្កវាក​ជាតក​ ​ទី៨​


 [​៥៧២​]​ ​(​ក្អែក​និយាយ​នឹង​ចាក្រពាក​ថា​)​ ​ខ្ញុំ​សូម​សួរ​នូវ​ពួក​សត្វ​បក្សី​ ​មាន​សម្បុរ​ដូច​សំពត់​ដែល​ជ្រលក់​ដោយ​ទឹកអម្ចត់​ ​ជា​សត្វ​មានចិត្ត​រីករាយ​ ​ត្រាច់​ទៅ​ទាំងគូ​ ​ៗ​ ​ចុះ​ក្នុង​ពួក​កំណើត​ជា​អណ្ឌជៈ​ ​និង​មនុស្ស​ទាំងឡាយ​ ​តើ​គេ​សរសើរ​នូវ​កំណើត​អណ្ឌជៈ​ណា​ ​អ្នក​ចូរ​ពោល​នូវ​ហេតុ​នោះ​មក​មើល​។​
 [​៥៧៣​]​ ​(​ចាក្រពាក​ ​តប​ថា​)​ ​ម្នាល​ក្អែក​ ​ជា​សត្វ​បៀតបៀន​មនុស្ស​ ​ពួកគេ​តែង​ពោល​សរសើរ​យើង​ជា​ចាក្រពាក​ថា​ ​ជា​សត្វ​ប្រព្រឹត្ត​សមគួរ​ក្នុងចំណោម​នៃ​មនុស្ស​ទាំងឡាយ​ ​ទាំង​គេ​បាន​សន្មត​យើង​ថា​ ​ជា​សត្វ​មាន​ភាពល្អ​ ​ក្នុងចំណោម​នៃ​សត្វស្លាប​ទាំងឡាយ​ ​(​ពួក​យើង​មាន​សភាព​ជា​សត្វ​ឥត​ភ័យ​ ​ត្រាច់​ទៅ​ផ្សេង​ ​ៗ​ ​ក្នុង​ស្រះ​ឈូក​)​ ​ពួក​យើង​មិន​ធ្វើបាប​ ​ព្រោះហេតុតែ​ចំណី​ឡើយ​។​
 [​៥៧៤​]​ ​(​ក្អែក​.​.​.​)​ ​ម្នាល​ចាក្រពាក​ទាំងឡាយ​ ​ជា​អ្នក​មិន​ថោកទាប​ ​អ្នក​ទាំងឡាយ​បរិភោគ​ផ្លែឈើ​អ្វី​ ​ទំពាស៊ី​សាច់​អ្វី​ ​បរិភោគភោជន​អ្វី​ក្នុង​ស្រះ​ ​បាន​ជា​កំឡាំង​ ​និង​សម្បុរ​ ​មាន​សភាព​មិន​តិច​។​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636868108151323026
ទៅកាន់ទំព័រ៖