ព្រះត្រៃបិដក ភាគ ៥៩

 ​[​៦០៦​]​ ​(​មេ​ពពែ​.​.​.​)​ ​(​ឆ្កែ​ ​៤​ ​ពួក​)​ ​គឺ​ឆ្កែ​ឈ្មោះ​មា​លិយៈ​ ​១​ ​ឆ្កែ​ឈ្មោះ​ចតុ​រក្ខៈ​ ​១​ ​ឆ្កែ​ឈ្មោះ​បិ​ង្គិយៈ​ ​១​ ​ឆ្កែ​ឈ្មោះ​ជម្ពុ​កៈ​ ​១​ ​ឆ្កែ​បែបនេះ​ ​ជា​បរិវារ​របស់​យើង​ ​នាង​ចូរ​រៀប​ភោជន​បម្រុង​ឆ្កែ​ទាំងនោះ​ចុះ​។​
 [​៦០៧​]​ ​(​មេ​ចចក​.​.​.​)​ ​កាលបើ​នាង​ចេញទៅ​អំពី​ផ្ទះ​ ​ទ្រព្យរបស់​មុខ​ជា​វិនាស​មិនខាន​ ​ចាំ​យើង​ប្រាប់​សេចក្តី​មិន​មាន​រោគ​ដល់​សំឡាញ់​ ​នាង​ចូរ​នៅក្នុង​ទីនេះ​ចុះ​ ​នាង​កុំបាច់​ទៅ​ឡើយ​។​

​ចប់​ ​បូ​តិ​មំស​ជាតក​ ​ទី១១​។​


​ទទ្ទរ​ជាតក​ ​ទី១២​


 [​៦០៨​]​ ​(​រុក្ខទេវតា​ ​និយាយ​នឹង​មេ​ទន្សង​ថា​)​ ​តាបស​ណា​ ​ដែល​នាង​បាន​ឲ្យ​អាហារ​ ​ហើយ​ស៊ី​កូនតូច​ ​ៗ​ ​ដែល​មិនបាន​ប្រទូស្ត​ ​(​ដល់​ខ្លួន​)​ ​នាង​ចូរ​ខាំ​នូវ​តាបស​នោះ​នឹង​ចង្កូម​ ​កុំ​ឲ្យ​តាបស​នោះ​រួច​ ​(​អំពី​ដៃ​)​ ​នាង​ ​មានជីវិត​តទៅ​ឡើយ​។​
 [​៦០៩​]​ ​(​មេ​ទន្សង​ ​តបនឹង​ទេវតា​ថា​)​ ​បុរស​ដែល​មាន​សេចក្តី​ល្មោភ​ខ្លាំង​ ​ដ៏​ប្រឡាក់ប្រឡូស​ ​ដូចជា​កំណាត់សំពត់​របស់​មេនំ​ ​ខ្ញុំ​រមែង​មិនឃើញ​នូវ​ប្រទេស​ដ៏​គួរ​ ​ហើយ​ខាំ​ដោយ​ចង្កូម​នោះ​បាន​ឡើយ​។​
 [​៦១០​]​ ​បុគ្គល​បើទុកជា​ឲ្យ​នូវ​សម្បត្តិ​លើ​ផែនដី​ទាំងអស់​ ​ដល់​បុរស​អកតញ្ញូ​ ​ដែល​សំឡឹង​ឃើញ​ទោស​ជានិច្ច​ ​ក៏​នៅតែ​ធ្វើ​បុរស​នោះ​ ​ឲ្យ​ត្រេកអរ​មិនបាន​។​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636868111008366439
ទៅកាន់ទំព័រ៖