ព្រះត្រៃបិដក ភាគ ៥៩

​ទស​ក​និបាតជាតក​
​ចតុ​ទ្វារ​ជាតក​ ​ទី១​


 [​៦១៧​]​ ​(​មិត្ត​វិន្ទុ​កៈ​ ​សួរ​រុក្ខទេវតា​ថា​)​ ​ក្រុង​នេះ​មាន​ទ្វារ​ ​៤​ ​ជា​វិការៈ​នៃ​ដែក​ ​មាន​កំពែង​ដ៏​មាំ​ ​ខ្ញុំ​ត្រូវ​កំពែង​ព័ទ្ធ​ជាប់​ជុំវិញ​ ​តើ​ខ្ញុំ​បាន​ធ្វើបាប​អ្វី​។​
 [​៦១៨​]​ ​ទ្វារ​ទាំងអស់​បិទ​ជិត​ ​ខ្ញុំ​ក៏​ជាប់​នៅ​ ​ដូចជា​សត្វស្លាប​ ​(​ជាប់​នៅក្នុង​ទ្រុង​)​ ​បពិត្រ​យក្ខ​ ​ហេតុ​ដូចម្តេច​ ​ទើប​ខ្ញុំ​ត្រូវ​ចក្រ​វិល​សង្កិន​។​
 [​៦១៩​]​ ​(​រុក្ខទេវតា​.​.​.​)​ ​អ្នក​បានទ្រព្យ​ជាង​ ​២០​ ​សែន​ ​មិន​ធ្វើតាម​ពាក្យ​របស់​ញាតិ​ទាំងឡាយ​ ​ដែល​ជា​អ្នកជួយ​អនុគ្រោះ​ដោយ​ល្អ​។​
 [​៦២០​]​ ​អ្នក​ស្ទុះ​លឿន​ទៅកាន់​ទូក​ ​ដែល​អ​ណែ្ត​តទៅ​កាន់​សមុទ្រ​សាគរ​ ​ជាទី​សម្រេចប្រយោជន៍​តិច​ ​បាន​នាង​វេមានិកប្រេត​ ​៤​ ​នាក់​ ​នាង​វេមានិកប្រេត​ ​៨​ ​នាក់​ ​លុះ​ចេញ​អំពី​វេមានិកប្រេត​ ​៨​ ​នាក់​ ​ក៏បាន​នាង​វេមានិកប្រេត​ ​១៦​ ​នាក់​។​
 [​៦២១​]​ ​អ្នក​ចេញ​អំពី​នាង​វេមានិកប្រេត​ ​១៦​ ​នាក់​ ​ក៏បាន​នាង​វេមានិកប្រេត​ ​៣២​ ​នាក់​ ​អ្នកជា​មនុស្ស​មាន​សេចក្តី​ប្រាថ្នា​ដ៏​លើសលុប​ ​បាន​មក​ប្រទះ​នឹង​ចក្រ​ ​ទាំង​ចក្រ​ក៏​វិល​កិន​នូវ​អំបែងក្បាល​នៃ​បុរស​ដែល​មាន​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​។​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636868112701293269
ទៅកាន់ទំព័រ៖