ព្រះត្រៃបិដក ភាគ ៥៩

​ចតុ​ប្បោ​ស​ថ​ជាតក​ ​ទី៣​


 [​៦៤០​]​ ​(​ព្រះបាទ​វរុណ​នាគរាជ​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​ជា​សប្បុរស​ ​មិន​ធ្វើ​នូវ​សេចក្តី​ក្រោធ​ក្នុង​បុគ្គល​គួរ​ក្រោធ​ ​និង​មិន​ក្រោធ​ ​ក្នុង​កាលណា​មួយ​ ​បុគ្គល​ជា​សប្បុរស​នោះ​ ​បើទុកជា​ក្រោធ​ ​ក៏​មិន​ធ្វើ​សេចក្តី​ក្រោធ​ឲ្យ​ប្រាកដ​ ​បណ្ឌិត​ទាំងឡាយ​ ​ហៅ​ជន​នោះ​ឯង​ថា​ជា​សមណៈ​ក្នុង​លោក​។​
 [​៦៤១​]​ ​(​ព្រះបាទ​សុបណ្ណរាជ​ ​ពោល​ថា​)​ ​ជន​ណា​ ​មានពោះ​ធូរ​ ​អ​ត់​ទាំ្រនូវ​សេចក្តី​ស្រេកឃ្លាន​បាន​ ​ទូន្មាន​នូវ​ឥន្ទ្រិយ​ ​ជា​អ្នកមាន​តបធម៌​ ​មាន​ទឹក​ ​និង​ភោជន​ល្មម​ប្រមាណ​ ​មិន​ធ្វើ​នូវ​បាប​ ​ព្រោះ​ហេតុ​នៃ​អាហារ​ឡើយ​ ​បណ្ឌិត​ទាំងឡាយ​ ​ហៅ​ជន​នោះ​ថា​ជា​សមណៈ​ ​ក្នុង​លោក​។​
 ​[​៦៤២​]​ ​(​សក្កទេវរាជ​ ​ពោល​ថា​)​ ​ជន​ណា​ ​លះបង់​នូវ​ល្បែង​ ​(​ដោយ​កាយ​ ​និង​វាចា​)​ ​និង​សេចក្តី​ត្រេកអរ​ ​(​ក្នុង​កាមគុណ​)​ ​ទាំងពួង​ ​ទាំង​មិន​ពោល​នូវ​ពាក្យ​លេះលោះ​តិចតួច​ក្នុង​លោក​ ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​ការ​ស្អិតស្អាង​ ​និង​មេថុនធម្ម​ ​បណ្ឌិត​ទាំងឡាយ​ហៅ​ជន​នោះ​ឯង​ថា​ជា​សមណៈ​ក្នុង​លោក​។​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636868114379249243
ទៅកាន់ទំព័រ៖