ព្រះត្រៃបិដក ភាគ ៥៩

ហិរិ​ជាតក​ ​ទី៣​


 [​៦២​]​ ​(​ពារាណសី​សេដ្ឋី​ ​ពោល​ថា​)​ ​បណ្ឌិត​គប្បី​ដឹង​ច្បាស់​នូវ​បុគ្គល​ដែល​លះបង់​នូវ​សេចក្តី​ខ្មាស​ ​គួរ​ខ្ពើមរអើម​ ​(​ដោយ​មេត្តាភាវនា​)​ ​ដែល​គ្រាន់តែ​ពោល​ថា​ ​ខ្ញុំ​ ​(​ជា​មិត្ត​)​ ​របស់​អ្នក​ ​តែ​មិន​កាន់​យក​នូវ​អំពើ​ដ៏​ប្រសើរ​ថា​ ​អ្នក​នុ៎ះ​ ​មិនមែន​ជា​មិត្ត​របស់​អញ​។​
 [​៦៣​]​ ​ពិត​ណាស់​ ​បុគ្គល​ធ្វើ​នូវ​អំពើ​ណា​ ​គួរ​និយាយចំ​ពោះ​អំពើនោះ​ ​បុគ្គល​មិន​ធ្វើ​នូវ​អំពើ​ណា​ ​មិន​គួរ​និយាយចំ​ពោះ​អំពើនោះ​ ​ពួក​បណ្ឌិត​តែង​ស្គាល់​ច្បាស់​នូវ​បុគ្គល​ដែល​មិន​ធ្វើ​ ​គ្រាន់តែ​និយាយ​។​
 [​៦៤​]​ ​បុគ្គល​ណា​ ​ជា​អ្នក​ប្រយ័ត្ន​ក្នុង​កាល​ទាំងពួង​ ​រង្កៀស​ក្នុង​ការ​បែកធ្លាយ​ ​(​ចំពោះ​មិត្ត​)​ ​សំឡឹង​រំពៃ​រកទោស​តែ​ម្យ៉ាង​ ​អស់​កាល​ជានិច្ច​ ​អ្នកនោះ​ ​មិន​ឈ្មោះថា​មិត្ត​ឡើយ​ ​មួយទៀត​ ​បុគ្គល​ណា​ ​ដែល​ពួក​ជន​ដទៃ​បំបែក​មិនបាន​ ​រមែង​ដេក​នៅ​រួម​ ​ដូចជា​កូន​ដែល​កើតអំពី​ទ្រូង​ ​បុគ្គល​នោះ​ ​ទើប​ឈ្មោះថា​ ​មិត្ត​ដោយពិត​។​
 [​៦៥​]​ ​កុលបុត្ត​អ្នកមាន​ផលានិសង្ស​ ​កាល​នាំទៅ​នូវ​ធុរៈ​(​១​)​ ​ជា​របស់​បុរស​ ​រមែង​ចំរើន​នូវ​ហេតុ​ជា​គ្រឿង​ធ្វើ​នូវ​បាមោជ្ជៈ​ ​ជា​គ្រឿង​នាំមក​នូវ​សេចក្តី​សរសើរ​ជា​សុខ​។​
​(​១​)​ ​ធុរៈ​របស់​បុរស​ ​មាន៤យ៉ាង​ ​គឺ​ ​ទាន​ ​១​ ​សីល​ ​១​ ​ភាវនា​ ​១​ ​មិត្តភាព​ ​១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636868021731650103
ទៅកាន់ទំព័រ៖