ព្រះត្រៃបិដក ភាគ ៥៩
[៦៩៥] រាជបុរសទាំងឡាយ ចូរយកលំពែងសម្លាប់នូវសាខៈនេះ ជាមនុស្សលាមក របិញរបុញ មានគំនិតជាអសប្បុរសចុះ យើងមិនប្រាថា្នឲ្យវារស់នៅទេ។
[៦៩៦] (បោតិកៈ...) បពិត្រមហារាជ សូមព្រះអង្គអត់ទោស ចំពោះបុរសនេះ (ព្រោះថា) ជីវិត (របស់សត្វដែលស្លាប់ហើយ) មិនអាចនាំត្រឡប់មកវិញបានទេ បពិត្រព្រះសម្មតិទេព សូមព្រះអង្គអត់ទោសដល់អសប្បុរស ខ្ញុំព្រះអង្គមិនប្រាថ្នាការសម្លាប់បុរសនេះទេ។
[៦៩៧] បុគ្គលគប្បីសេពគប់នូវសេ្តចនិគ្រោធប៉ុណ្ណោះ កុំនៅជាមួយសាខៈឡើយ សេចក្តីស្លាប់ ក្នុងសំណាក់ស្តេចនិគ្រោធប្រសើរជាង ឯការរស់នៅក្នុងសំណាក់សាខៈ ពុំប្រសើរឡើយ។
ចប់ និគ្រោធជាតក ទី៧។
តក្កលជាតក ទី៨
[៦៩៨] (កុមារពោធិសត្វ ពោលថា) បពិត្របិតា ដំឡូងឈាមមាន់ មិនមាន ដំឡូងជា្វ មិនមាន ដំឡូងដៃខ្លា មិនមាន ដំឡូងត្នោត មិនមាន (ក្នុងទីនេះទេ) បិតា មានប្រយោជន៍អ្វី ទើបមកជីករណ្តៅ ក្នុងទីកណ្តាលស្មសាន ក្នុងព្រៃតែម្នាក់ឯង។
ID: 636868119246467632
ទៅកាន់ទំព័រ៖