ព្រះត្រៃបិដក ភាគ ៥៩

​មដ្ឋ​កុណ្ឌ​លិ​ជាតក​ ​ទី១១​


 [​៧៣១​]​ ​(​ព្រាហ្មណ៍​ ​សួរ​ថា​)​ ​អ្នក​ស្អិតស្អាង​ដោយ​គ្រឿងប្រដាប់​ ​មាន​កុណ្ឌល​ដ៏​រលីង​ ​ទ្រទ្រង់នូវ​កម្រងផ្កា​ ​ប្រស់​ព្រំ​ដោយ​ខ្លឹមចន្ទន៍​ក្រហម​ ​ផ្គងដៃ​កន្ទក់កន្ទេញ​ ​ក្នុង​កណ្តាល​នៃ​ព្រៃស្មសាន​ ​តើ​អ្នក​ដល់​នូវ​សេចក្តី​ទុក្ខ​ដូចម្តេច​។​
 [​៧៣២​]​ ​(​មាណព​ ​ឆ្លើយ​ថា​)​ ​គ្រោង​នៃ​រថ​ ​ធ្វើ​ដោយ​មាស​ ​មាន​រស្មី​ភ្លឺផ្លេក​ ​កើតឡើង​ហើយ​ដើម្បី​ខ្ញុំ​ ​(​បើ​)​ ​ខ្ញុំ​មិនបាន​នូវ​គូ​នៃ​កង់​របស់​រថ​នោះ​ទេ​ ​ខ្ញុំ​នឹង​លះបង់​ជីវិត​ ​ព្រោះ​សេចក្តី​ទុក្ខ​នោះ​។​
 [​៧៣៣​]​ ​(​ព្រាហ្មណ៍​.​.​.​.​)​ ​អ្នក​ចូរ​ប្រាប់​នូវ​រថ​ដែល​ធ្វើ​ដោយ​មាស​ ​ធ្វើ​ដោយ​កែវមណី​ ​ធ្វើ​ដោយ​ទង់ដែង​ ​ឬ​ធ្វើ​ដោយ​ប្រាក់​ចុះ​ ​ខ្ញុំ​នឹង​ធ្វើ​រថ​ ​(​នោះ​)​ ​ឲ្យ​ដល់​អ្នក​ ​ខ្ញុំ​នឹង​ញុំាង​អ្នក​ ​ឲ្យបាន​នូវ​គូ​នៃ​កង់​ ​(​នោះ​)​។​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636868122019236225
ទៅកាន់ទំព័រ៖