ព្រះត្រៃបិដក ភាគ ៥៩

 ​[​៧៥០​]​ ​(​បព្ចាសិ​ខៈ​.​.​.​)​ ​ព្រោះថា​ ​បុគ្គល​ពួក​ខ្លះ​ ​តាំងនៅ​ក្នុង​កាយ​កម្ម​ជាដើម​ ​មិន​ស្មើគ្នា​ ​បៀតបៀន​ ​សម្លាប់​ ​ឬក៏​ធ្វើ​គេ​ឲ្យ​សោកសៅ​ ​ហើយ​ទើប​ឲ្យ​ ​(​នូវ​ទក្ខិណាទាន​)​ ​ទក្ខិណាទាន​នោះ​ ​ឈ្មោះថា​ ​មានមុខ​ជោក​ដោយ​ទឹកភ្នែក​ ​ប្រកបដោយ​អាជ្ញា​ ​រមែង​មិនដល់​នូវ​តម្លៃ​នៃ​ទាន​ដែល​បុគ្គល​ឲ្យ​ដោយ​ធម៌​ដ៏​ត្រឹមត្រូវ​ទេ​ ​បុគ្គល​ជា​ឥស្សរៈ​ទាំង​សែន​នាក់​ ​ជា​អ្នក​បូជា​ទាំង​ពាន់​នោះ​ ​មិនដល់​នូវ​ចំណិត​របស់​អ្នក​កំសត់​ ​ដែល​ឲ្យ​ទាន​ដោយ​ធម៌​ ​មាន​បការៈ​ដូច្នោះ​។​

​ចប់​ ​ពិ​លា​រកោសិយ​ជាតក​ ​ទី១២​។​


​ចក្កវាក​ជាតក​ ​ទី១៣​


 [​៧៥១​]​ ​(​ក្អែក​ ​សួរ​ថា​)​ ​ម្នាល​ចាក្រពាក​ ​អ្នកមាន​សរីរៈ​ដ៏​មាំមួន​ ​មាន​សម្បុរ​ ​និង​រូប​ដ៏​ល្អ​ ​មាន​សម្បុរ​ក្រហម​អំពី​កំណើត​ ​មាន​រូប​ដ៏​សមរម្យ​ ​មាន​ឥន្ទ្រិយ​ ​គឺ​មុ​ខ​ថា្ល​ផូរផង់​។​
 [​៧៥២​]​ ​អ្នក​ទំនៅ​ឰដ៏​ឆ្នេរ​ស្ទឹង​គង្គា​ ​ប្រហែលជា​ស៊ី​នូវ​ភោជន​ ​គឺ​ត្រីក្អែក​ ​ត្រី​ស​ណ្តាយ​ ​ត្រី​ក្បក​ ​ត្រី​បា្រ​ ​និង​ត្រី​ឆ្ពឹ​នយ៉ា​ងនេះ​ឬ​។​
 [​៧៥៣​]​ ​(​ចាក្រពាក​ ​ឆ្លើយ​ថា​)​ ​ម្នាល​សម្លាញ់​ ​ខ្ញុំ​មិន​បរិភោគ​នូវ​សាច់​របស់​សត្វ​គោក​ ​និង​សត្វ​ទឹក​ ​វៀរលែងតែ​សារាយ​ ​និង​ចក​ចេញ​ ​វត្ថុ​ដទៃ​ ​(​ក្រៅអំពី​សាច់​)​ ​ជា​ភោជន​របស់ខ្ញុំ​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636868123517181903
ទៅកាន់ទំព័រ៖