ព្រះត្រៃបិដក ភាគ ៥៩

 ​[​៣​]​ ​ព្រះចន្ទ្រ​រមែង​រះ​ឡើង​ ​ពេញវង់​ ​រួច​អស់​ទៅ​ ​ព្រះអាទិត្យ​ក៏​អស្តង្គត​ទៅ​ដូចគ្នា​ ​បពិត្រ​សេ្តច​ជាស​ត្រូវ​ ​ពួក​លោកធម៌​ ​ខ្ញុំ​ឈ្នះហើយ​ ​ព្រោះហេតុនោះ​ ​ទើប​ខ្ញុំ​មិន​សោក​ស្តាយ​ ​ក្នុង​កាលដែល​គួរ​សោក​ស្តាយ​។​
 [​៤​]​ ​គ្រហស្ថ​អ្នក​បរិភោគ​កាម​ ​ជា​អ្នក​ខ្ជិលច្រអូស​ ​មិនល្អ​ ​បព្វជិត​មិន​សង្រួម​ ​មិនល្អ​ ​ព្រះរាជា​មិនបាន​ពិចារណា​មុន​ ​ហើយ​ធ្វើ​ ​មិនល្អ​ ​បណ្ឌិត​អ្នក​ច្រើន​ក្រោធ​ ​មិនល្អ​ទេ​។​
 [​៥​]​ ​បពិត្រ​ព្រះអង្គ​ជា​ម្ចាស់​នៃ​ទិស​ ​ក្សត្រិយ៍​គប្បី​ពិចារណា​ហើយ​សឹម​ធ្វើ​ ​មិន​គប្បី​ធើ្វ​ទាំង​មិនបាន​ពិចារណា​ទេ​ ​យស​ក្តី​ ​កិត្តិគុណ​ក្តី​ ​រមែង​ចំរើន​ដល់​ព្រះរាជា​ ​ដែល​ពិចារណា​ហើយ​ទើប​ធ្វើ​។​

​ចប់​ ​មណិ​កុណ្ឌល​ជាតក​ ​ទី១​។​


​សុជាត​ជាតក​ ​ទី២​


 [​៦​]​ ​(​បិតា​របស់​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នក​រលះរលាំង​ទៅ​ច្រូតស្មៅ​ស្រស់​ ​ហើយ​និយាយ​នឹង​គោ​ចាស់​ ​ដែល​មានជីវិត​បាត់បង់​ទៅ​ហើយ​ថា​ ​ឯង​ស៊ី​ទៅ​ ​ឯង​ស៊ី​ទៅ​ ​ដូចម្តេច​កើត​ ​គោ​ស្លាប់​ហើយ​ ​មិន​គប្បី​ក្រោក​ឡើង​បាន​ ​ព្រោះ​គ្រឿង​ស៊ី​ ​និង​គ្រឿង​ផឹក​ទេ​ ​អ្នក​រវើរវាយ​ទទេ​ ​ដូចជា​មនុស្ស​ល្ងង់ខ្លៅ​។​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636868016286648667
ទៅកាន់ទំព័រ៖