ព្រះត្រៃបិដក ភាគ ៥៩

​ឯកា​ទស​ក​និបាតជាតក​
​មាតុ​បោសក​ជាតក​ ​ទី១​


 [​៧៩១​]​ ​(​ដំរី​ជា​មាតា​របស់​ព្រះពោធិសត្វ​ ​ពោល​ថា​)​ ​ដើម​ពោនស្វា​ផង​ ​ដើម​ខ្លែង​គង់​ផង​ ​ដើម​ទទឹម​ ​និង​ស្មៅ​ធំ​ ​ឈ្មោះ​ករ​វរៈ​ផង​ ​ក្រអៅឈូក​ ​និង​ស្រងែ​ផង​ ​ដុះទ្រុប​ទ្រុល​ហើយ​ ​ទាំង​ដើមក​ណិ​ការ​ជិត​ជើងភ្នំ​ ​ក៏​ចេញផ្កា​ដែរ​ ​ព្រោះតែ​ដំរី​នោះ​មិន​នៅ​។​
 ​[​៧៩២​]​ ​ក្នុង​ស្រុក​ ​ឬ​ក្នុង​ក្រុង​ណាមួយ​ ​ព្រះរាជា​ ​ឬ​ព្រះរាជ​កុមារ​ណាមួយ​ ​មាន​គ្រឿង​អាភា​រណៈ​ ​ជា​វិការ​នៃ​មាស​ ​រមែង​ចិញ្ចឹម​សេ្តច​ដំរី​ដោយ​ដុំ​នៃ​ភោជន​ ​ដ្បិត​ដំរី​ដែល​ព្រះរាជា​ ​ឬ​ព្រះរាជ​កុមារ​ ​(​គង់​ហើយ​)​ ​មិន​តក់ស្លុត​ ​(​ក្នុង​សង្គ្រាម​)​ ​អាច​នឹង​ទំ​លុះ​ទំ​លាយ​នូវ​ក្រោះ​ ​(​នៃ​ពួក​បច្ចាមិត្រ​បាន​)​។​
 [​៧៩៣​]​ ​(​ព្រះរាជា​.​.​.​)​ ​ម្នាល​ដំរី​ ​អ្នក​ចូរ​ទទួល​ពំនូត​ភោជន​ចុះ​ ​ម្នាល​ដំរី​ ​អ្នក​កុំ​ស្គម​ឡើយ​ ​ម្នាល​ដំរី​ ​រាជកិច្ច​ទាំងឡាយ​មាន​ច្រើន​ ​អ្នក​នឹង​ធ្វើ​នូវ​រាជកិច្ច​ទាំងនោះ​។​
 ​[​៧៩៤​]​ ​(​ព្រះពោធិសត្វ​.​.​.​)​ ​មេ​ដំរី​នោះ​ ​ជា​សត្វ​កំព្រា​ ​ខ្វាក់ភ្នែក​ ​មិន​មាន​គេ​ដឹកនាំ​ ​ទង្គិច​ជើង​នឹង​ដង្គត់ឈើ​ ​ហើយ​បែរមុខ​ទៅ​រក​ភ្នំ​ចណ្ឌោ​រណៈ​ ​ដួល​នៅ​។​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636868127463977646
ទៅកាន់ទំព័រ៖