ព្រះត្រៃបិដក ភាគ ៥៩

 ​[​៨០០​]​ ​(​ពោធិសត្វ​.​.​.​.​)​ ​បពិត្រ​អ្នក​មេ​ ​សូមអ្នក​ក្រោក​ឡើង​ ​សម្រាន្ត​អ្វី​ ​ខ្ញុំ​ជា​កូនបង្កើត​របស់​លោក​ដែល​ព្រះរាជា​កាសី​ទ្រង់​ប្រកបដោយ​ប្រាជ្ញា​ ​មានយស​ ​បាន​លែង​មកវិញ​ហើយ​។​
 [​៨០១​]​ ​(​មាតា​ពោធិសត្វ​.​.​.​)​ ​ព្រះរាជា​ណា​ ​បាន​លែង​កូន​របស់ខ្ញុំ​ ​ជា​អ្នក​កោតក្រែង​ចំពោះ​បុគ្គល​ចាស់​សព្វ​ ​ៗ​ ​កាល​ ​សូម​ព្រះរាជា​នោះ​ ​ញុំាង​ដែន​របស់​ពួក​អ្នក​កាសី​ឲ្យ​ចំរើន​ ​គង់​ព្រះជន្ម​នៅ​អស់​កាលយូរ​អង្វែង​ចុះ​។​

​ចប់​ ​មាតុ​បោសក​ជាតក​ ​ទី១​។​


​ជុ​ណ្ហ​ជាតក​ ​ទី២​


 [​៨០២​]​ ​(​ព្រាហ្មណ៍​ ​បាន​ពោល​ថា​)​ ​បពិត្រ​ព្រះអង្គ​ធំជាង​ជន​ ​សូម​ព្រះអង្គ​ស្តាប់​ពាក្យ​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ ​មក​ក្នុង​ទីនេះ​ ​ដោយ​សេចក្តី​ត្រូវការ​ចំពោះ​ព្រះអង្គ​ ​ទ្រង់ព្រះ​នាម​ជុ​ណ្ហៈ​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​បំផុត​ជាង​ពួក​សត្វ​ជើង​ពីរ​ ​បណ្ឌិត​ទាំងឡាយ​ ​ពោល​ថា​ ​កាល​ព្រាហ្មណ៍​ ​ជា​អ្នកដំណើរ​ ​កំពុង​ឈរ​ ​(​សូម​)​ ​បុគ្គល​មិន​ត្រូវ​ដើរ​ ​(​ហួស​)​ ​ទេ​។​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636868128050951219
ទៅកាន់ទំព័រ៖