ព្រះត្រៃបិដក ភាគ ៥៩

​សា​លិ​យ​ជាតក​ ​ទី៧​


 [​៨២​]​ ​(​ពោធិសត្វ​ពោល​ថា​)​ ​បុរស​ណា​ ​ឲ្យ​គេ​ចាប់​នូវ​ពស់វែក​ ​ដោយ​បញ្ឆោត​ថា​ ​កូន​សាលិកា​ ​បុរស​អ្នក​ប្រៀនប្រដៅ​អាក្រក់​នេះ​ ​ត្រូវ​ពស់​នោះ​ចឹក​ស្លាប់​ហើយ​។​
 [​៨៣​]​ ​ជន​ណា​ប្រាថ្នា​ដើម្បី​សម្លាប់​នូវ​បុគ្គល​ ​ប៉ុនែ្ត​មិនបាន​ប្រហារ​ ​មិនបាន​សម្លាប់​វិញ​ ​ជន​នោះ​ ​ក៏​ត្រូវ​ដេក​ស្លាប់​ ​យ៉ាងនេះ​ ​ដូចជា​បុរស​ដែល​ស្លាប់​នេះ​។​
 [​៨៤​]​ ​ជន​ណា​ប្រាថ្នា​ដើម្បី​សម្លាប់​នូវ​បុគ្គល​ ​អ្នក​មិនបាន​បៀតបៀន​ ​មិនបាន​សម្លាប់​វិញ​ ​ជន​នោះ​ ​ក៏​ត្រូវ​ដេក​ស្លាប់​ ​យ៉ាងនេះ​ ​ដូចជា​បុរស​ដែល​ស្លាប់​នេះ​។​
 [​៨៥​]​ ​បុរស​អ្នក​ក្តាប់​នូវ​អាចម៍ដី​ ​បាច​ទៅកាន់​ទី​ច្រាសខ្យល់​ ​ធុ​លី​នោះ​ ​រមែង​វិល​មក​ ​ប៉ះ​បុរស​នោះ​វិញ​ ​ដូចជា​បុរស​ដែល​ស្លាប់​នេះ​។​
 ​[​៨៦​]​ ​បុគ្គល​ពាល​ណា​ ​ប្រទូស្ត​ចំពោះ​ជន​ដែល​មិនបាន​ប្រទូស្ត​តប​វិញ​ ​ជា​បុគ្គល​បរិសុទ្ធ​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​បាប​រមែង​វិលត្រឡប់​មករ​ក​បុគ្គល​ពាល​នោះ​វិញ​ ​ដូច​ជា​ធុ​លី​ដ៏​ល្អិត​ ​ដែល​បុគ្គល​បាច​ទៅកាន់​ទី​ច្រាសខ្យល់​។​

​ចប់​ ​សា​លិ​យ​ជាតក​ ​ទី៧​។​

ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636868023608107430
ទៅកាន់ទំព័រ៖