ព្រះត្រៃបិដក ភាគ ៥៩

 ​[​៨៧១​]​ ​សត្វ​រមែង​ទៅកាន់បរលោក​តែម្នាក់ឯង​ ​កើត​ក្នុង​ត្រកូល​ក៏​តែម្នាក់ឯង​ ​ការ​សមគប់​នៃ​ពួក​សត្វ​ទាំងអស់​ ​គឺ​មានការ​ចួប​ជុំ​ ​ជា​ការ​ប្រសើរ​បំផុត​។​
 [​៨៧២​]​ ​ព្រោះហេតុនោះ​ ​សេចក្តី​សោក​ទាំងឡាយ​ ​សូម្បី​ធំ​ ​ក៏​មិន​ដុត​កំ​ដៅ​នូវ​ហទយវត្ថុ​ ​និង​ចិត្ត​របស់​អ្នកប្រាជ្ញ​ ​ជា​ពុ​ហស្សូ​ត​ ​ដែល​ឃើញច្បាស់​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ព្រោះ​ដឹង​ច្បាស់​នូវ​ធម៌​។​
 [​៨៧៣​]​ ​យើង​នោះ​ ​នឹង​រក្សា​នូវ​យស​ផង​ ​ភោគៈ​ផង​ ​ភរិយា​ទាំងឡាយ​ផង​ ​ញាតិ​ទាំងឡាយ​ផង​ ​និង​ជន​ដ៏​វិសេស​ផង​ ​នេះ​ជា​កិច្ច​របស់​អ្នកប្រាជ្ញ​។​
 [​៨៧៤​]​ ​ព្រះ​សាស្តា​ ​ទ្រង់​តា្រស់​ថា​ ​ព្រះបាទ​រា​មៈ​ ​មាន​ព្រះ​សុ​រង្គ​ ​ដូចជា​រូបសំណាក​មាស​ ​មាន​ព្រះពាហុ​ធំ​ ​បាន​សោយរាជ្យ​អស់​ ​១៦​ ​០០០​ ​ឆ្នាំ​។​

​ចប់​ ​ទសរថ​ជាតក​ ​ទី៧​។​


​សំវរ​ជាតក​ ​ទី៨​


 [​៨៧៥​]​ ​(​ឧបោសថ​កុមារ​ ​បាន​ពោល​ថា​)​ ​បពិត្រមហារាជ​ ​ព្រះ​ជ​នា​ធិបៈ​ ​(​ជា​ព្រះបិតា​)​ ​ប្រហែល​ទ្រង់​ជ្រាប​នូវ​សីល​របស់​ព្រះអង្គ​ហើយ​ ​បាន​ជា​ព្រះអង្គ​បូជា​នូវ​ព្រះរាជ​កុមារ​ទាំងនេះ​ ​(​ដោយ​ជនបទ​នោះ​ ​ៗ​)​ ​មិន​សំគាល់​នូវ​ព្រះអង្គ​ ​ដោយ​ជនបទ​ណាមួយ​ឡើយ​។​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636868133796069821
ទៅកាន់ទំព័រ៖