ព្រះត្រៃបិដក ភាគ ៥៩

 ​[​៩០៧​]​ ​ស្ទឹង​ ​ផ្លូវ​ ​តៀមស្រា​ ​រោង​សម្រាប់​ប្រជុំ​ ​និង​អណ្តូង​ ​យ៉ាងណា​ ​ធម្មតា​ស្ត្រី​ទាំងឡាយ​ក្នុង​លោក​ ​ក៏​យ៉ាងនោះ​ដែរ​ ​ឯ​វេលា​របស់​ស្ត្រី​ទាំងនោះ​ ​មិន​មាន​ឡើយ​។​
 [​៩០៨​]​ ​ស្ត្រី​ទាំងនោះ​ ​ស្មើដោយ​ភ្លើង​ឆេះ​ឆ្នាំង​ខ្លាញ់​ ​ឧបមា​ដោយ​ក្បាល​ពស់វែក​ ​ឬដូច​ជាពួក​គោ​ស៊ី​ច្បិច​តែ​ចុង​ស្មៅ​ដ៏​ប្រសើរ​ ​ៗ​ ​ខាងក្រៅ​។​ ​
 [​៩០៩​]​ ​នរជន​គប្បី​សង្រួម​ជានិច្ច​ ​ហើយ​គប់​រក​នូវ​ជន​ទាំងនេះ​ ​គឺ​ភ្លើង​ ​១​ ​ដំរី​ ​១​ ​ពស់វែក​ ​១​ ​សេ្តច​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​១​ ​ពួក​ស្ត្រី​ទាំងអស់​ ​១​ ​ភាវៈ​ទៀងទាត់​របស់​ជន​ទាំងនោះ​ ​គេ​ស្គាល់​បាន​ដោយ​ក្រ​។​
 [​៩១០​]​ ​ស្ត្រី​មាន​សម្បុរ​ល្អឆើត​ ​បុរស​មិន​គួរ​សេព​ទេ​ ​ស្ត្រីជា​ទីស្រឡាញ់​នៃ​បុរស​ច្រើន​គ្នា​ ​បុរស​មិន​គួរ​សេព​ទេ​ ​ស្ត្រី​ប្រសប់​រាំច្រៀង​ ​បុរស​មិន​គួរ​សេព​ទេ​ ​ស្ត្រីជា​ប្រពន្ធ​របស់​បុគ្គល​ដទៃ​ ​បុរស​មិន​គួរ​សេព​ទេ​ ​ស្រ្តី​ ​(​គប់​រក​បុរស​)​ ​ព្រោះហេតុតែ​ទ្រព្យ​ ​បុរស​មិន​គួរ​សេព​ទេ​ ​ស្ត្រី​ទាំង​ ​៥​ ​ពួក​នេះ​ ​បុរស​មិន​គួរ​សេព​ឡើយ​។​

​ចប់​ ​ចុល្ល​កុ​ណា​ល​ជាតក​ ​ទី១​។​


​ភទ្ទ​សាល​ជាតក​ ​ទី២​


 [​៩១១​]​ ​(​ព្រះរាជា​ ​ទ្រង់​ត្រាស់​ថា​)​ ​អ្នកជា​អ្វី​ ​ដែល​មាន​សំពត់​ទាំងឡាយ​ដ៏​ស្អាត​ ​បាន​ឋិតនៅ​លើ​អាកាសវេហាស៍​ ​ទឹកភ្នែក​ទាំងឡាយ​របស់​អ្នក​ហូរចេញ​ ​តើ​ដោយហេតុ​អ្វី​ ​ភ័យ​មក​ចំពោះ​អ្នក​ ​ព្រោះ​អ្វី​។​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636868136597750068
ទៅកាន់ទំព័រ៖