ព្រះត្រៃបិដក ភាគ ៥៩

 ​[​៩៤៦​]​ ​(​ព្រះរាជា​.​.​.​.​)​ ​អ្នកប្រាជ្ញ​ណា​ ​កំណត់​ដឹង​នូវ​តណ្ហា​ដែ​លញុំាង​សេចក្តី​ទុក្ខ​ឲ្យ​កើតឡើង​ ​អ្នកប្រាជ្ញ​នោះ​ ​គឺ​មាណព​ដ៏​ចំរើន​ ​ដែល​ជា​អ្នកដឹង​នូវ​លោក​ទាំងមូល​នេះ​ទេតើ​។​

​ចប់​ ​កាម​ជាតក​ ​ទី៤​។​


​ជន​សន្ធ​ជាតក​ ​ទី៥​


 [​៩៤៧​]​ ​(​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ថា​)​ ​ព្រះបាទ​ជន​សន្ធៈ​ ​ទ្រង់​មាន​ព្រះ​ឱង្ការ​ថា​ ​បុគ្គល​ណា​ ​មិនបាន​ធ្វើ​ហេតុ​ទាំង​ ​១០​ ​នេះ​ ​ទុកជាមុន​ទេ​ ​បុគ្គល​នោះ​ ​តែង​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​។​
 [​៩៤៨​]​ ​បុគ្គល​មិនបាន​ទ្រព្យ​ ​ដែល​ខ្លួន​មិនបាន​ឲ្យ​កើតឡើង​ក្នុង​កាលមុន​ ​រមែង​ក្តៅក្រហាយ​ ​តែង​ក្តៅក្រហាយ​រឿយ​ ​ៗ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ថា​ ​អាត្មាអញ​មិនបាន​ស្វែងរក​ទ្រព្យ​ទុក​ក្នុង​កាលមុន​។​
 [​៩៤៩​]​ ​បុគ្គល​តែង​ក្តៅក្រហាយ​រឿយ​ ​ៗ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ថា​ ​សិល្បៈ​ ​ជា​គុណ​មាន​សភាព​អង់អាច​ ​អាត្មាអញ​មិនបាន​រៀន​ទុក​ក្នុង​កាលមុន​ ​ការ​ចិញ្ចឹមជីវិត​នៃ​បុគ្គល​អ្នក​មិន​មាន​សិល្បៈ​ ​លំបាក​។​
 [​៩៥០​]​ ​បុគ្គល​តែង​ក្តៅក្រហាយ​រឿយ​ ​ៗ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ថា​ ​កាលពីដើម​ ​អាត្មាអញ​ជា​អ្នក​ប៉ិនប្រសប់​ក្នុង​អំពើ​កោង​ផង​ ​ជា​អ្នក​ញុះញង់​ផង​ ​ស៊ីសាច់ខ្នង​គេ​ ​គឺ​ស៊ីសំណូក​ផង​ ​ជា​អ្នក​កាច​ផង​ ​អាក្រក់​ផង​។​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636868139663325409
ទៅកាន់ទំព័រ៖