ព្រះត្រៃបិដក ភាគ ៥៩

 ​[​៩៥​]​ ​(​ពោធិសត្វ​ពោល​ថា​ ​អ្នក​ចេញ​)​ ​អំពី​វេមានិកប្រេត​ ​៤​ ​នាក់​ទៅ​ ​ក៏បាន​នូវ​វេមានិកប្រេត​ ​៨​ ​នាក់​ ​(​ចេញ​)​ ​អំពី​វេមានិកប្រេត​ ​៨​ ​នាក់​ទៅ​ ​ក៏បាន​នូវ​វេមានិកប្រេត​ ​១៦​ ​នាក់​ ​(​ចេញ​)​ ​អំពី​វេមានិកប្រេត​ ​១៦​ ​នាក់​ទៅ​ ​ក៏បាន​នូវ​វេមានិកប្រេត​ ​៣២​ ​នាក់​ ​អ្នក​កាល​ប្រាថ្នា​ខ្លាំងពេក​ ​ទើប​មក​ប្រទះ​នឹង​ចក្រ​ ​ចំណែកខាង​ចក្រ​ ​ក៏​វិល​កិន​អម្បែង​ក្បាល​របស់​សត្វ​ ​ដែល​ត្រូវ​សេចក្តី​ច្រណែន​បៀតបៀន​។​
 [​៩៦​]​ ​តណ្ហា​ ​ជា​ធម្មជាតិ​ដ៏​ទូលាយ​ក្នុង​ខាងលើ​ ​ដែល​សត្វ​បំពេញ​បាន​ដោយ​ក្រ​ ​ជា​ដំណើរ​ដ៏​រវះរវាម​ ​ដោយអំណាច​នៃ​សេចក្តី​ប្រាថ្នា​ ​ពួក​ជន​ណា​ជាប់​ចំពាក់​ដោយ​តណ្ហា​នោះ​ ​ពួក​ជន​នោះ​ ​រមែង​ទ្រទ្រង់នូវ​ចក្រ​។​

​ចប់​ ​មិត្ត​វិន្ទុ​កជា​ត​ក​ ​ទី៩​។​


​ប​លាស​ជាតក​ ​ទី១០​


 [​៩៧​]​ ​(​ព្រះសម្មាសម្ពុទ្ធ​ ​សំដែង​ថា​)​ ​សេ្តច​ហង្ស​ ​បាន​និ​យាយ​នឹង​ប​លាស​ទេវតា​ ​(​ថា​)​ ​មា្នល​សំឡាញ់​ ​ដើម​ជ្រៃ​ដុះ​ ​ដើម​ជ្រៃ​នោះ​ ​ដូច​សត្រូវ​អង្គុយ​លើ​ភ្លៅ​របស់​អ្នក​ ​នឹង​កាត់​បង់​នូវ​ជីវិតសង្ខារ​របស់​អ្នក​។​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636868024622975478
ទៅកាន់ទំព័រ៖