ព្រះត្រៃបិដក ភាគ ៥៩
ខ្ញុំនេះនឹងវៀរលែង (ចាកសេចក្តីកំណាញ់) នេះឯង ខ្ញុំនឹងឈប់ធ្វើបាបតិចតួចហើយ ទាំងវត្ថុតិចតួចដែលខ្ញុំមិនគប្បីឲ្យ មិនមាន ខ្ញុំបើមិនបានឲ្យទានទឹក នឹងមិនផឹកឡើយ។ បពិត្រវាសវៈ កាលបើខ្ញុំឲ្យទាន អស់កាលទាំងពួងយ៉ាងនេះ ភោគៈទាំងឡាយ ក្នុងទីនេះនឹងអស់ទៅ បពិត្រសក្កៈ តពីនោះទៅ ខ្ញុំនឹងលះបង់កាមទាំងឡាយ តាមសមគួរដល់ចំណែក ហើយនឹងបួស។
ចប់ កោសិយជាតក ទី៧។
មេណ្ឌកប្បញ្ហាជាតក ទី៨
[៩៨៤] (ព្រះបាទវិទេហរាស្រ្ត ទ្រង់ត្រាស់សួរពួកអ្នកប្រាជ្ញថា) តាំងពីកាលណាមកក្នុងលោកនេះ មិនធ្លាប់មានពួកសត្វណាមានជើង ៧
(១) យកគ្នាជាសំឡាញ់ឡើយ សត្វទាំងពីរនោះ ជាសត្រូវនឹងគ្នាទេ (តែឥឡូវ) ត្រឡប់ជាយកគា្នធ្វើជាសំឡាញ់ ប្រព្រឹត្តរាប់អានគ្នា តើព្រោះហេតុដូចម្តេច។
(១) ពពែ និងឆ្កែ សត្វទាំងពីរនេះ មានជើងបួន ៗ តែឆ្កែខូចជើងមួយ។
ID: 636868142587532664
ទៅកាន់ទំព័រ៖