ព្រះត្រៃបិដក ភាគ ៥៩

​មិត្តា​មិត្ត​ជាតក​ ​ទី១០​


 [​១០១១​]​ ​(​ព្រះបាទ​ព្រហ្មទត្ត​ ​សួរ​មហាសត្វ​ថា​)​ ​បណ្ឌិត​អ្នកមាន​ប្រាជ្ញា​ ​ឃើញ​ ​ឬឮ​ពួក​ជន​ ​កំពុង​ធ្វើ​នូវ​អំពើ​អ្វី​ ​ៗ​ ​គប្បី​ដឹង​ថា​ ​ជា​អមិត្រ​បាន​ ​តើ​វិញ្ញុជន​ ​គប្បី​ព្យាយាម​ដូចម្តេច​។​
 ​[​១០១២​]​ ​(​ព្រះ​មហាសត្វ​ ​សំដែង​នូវ​លក្ខណៈ​នៃ​បុគ្គល​ជាស​ត្រូវ​នោះ​ថា​)​ ​បុគ្គល​ជាស​ត្រូវ​ ​ឃើញ​បុគ្គល​នោះ​ហើយ​ ​មិន​ញញឹម​ ​១​ ​មិន​ទទួល​ត្រេកអរ​នឹង​សំដី​បុគ្គល​នោះ​ ​១​ ​មិន​ឲ្យភ្នែក​ដល់​បុគ្គល​នោះ​ ​១​ ​ប្រព្រឹត្ត​ទទឹងទាស់​ ​១​។​
 [​១០១៣​]​ ​បុគ្គល​អែបអប​នឹង​ពួក​សត្រូវ​ ​របស់​បុគ្គល​នោះ​ ​១​ ​មិន​សេពគប់​នឹង​ពួក​មិត្រ​របស់​បុគ្គល​នោះ​ ​១​ ​រារាំង​ពួក​ជន​អ្នក​និយាយ​សរសើរ​ ​១​ ​សរសើរ​ពួក​ជន​អ្នក​ជេរ​ ​១​។​
 [​១០១៤​]​ ​មិន​ប្រាប់​សេចក្តី​កំបាំង​ ​ដល់​បុគ្គល​នោះ​ ​១​ ​មិន​លាក់​សេចក្តី​កំបាំង​របស់​បុគ្គល​នោះ​ ​១​ ​មិន​សរសើរ​ការងារ​របស់​បុគ្គល​នោះ​ ​១​ ​មិន​សរសើរ​ប្រាជ្ញា​របស់​បុគ្គល​នោះ​ ​១​។​
 [​១០១៥​]​ ​ត្រេកអរ​នឹង​សេចក្តី​វិនាស​របស់​បុគ្គល​នោះ​ ​១​ ​មិន​ត្រេកអរ​នឹង​សេចក្តី​ចំរើន​របស់​បុគ្គល​នោះ​ ​១​ ​បាន​ភោជន​ចំឡែក​ ​មិន​នឹកនា​ដល់​បុគ្គល​នោះ​ ​១​ ​មិន​អនុគ្រោះ​បុគ្គល​នោះ​ ​អំពី​របស់​នោះ​ថា​ ​ឱ​មិត្រ​នោះ​ ​គប្បី​បាន​របស់​នេះ​ខ្លះ​ ​១​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636868147396667731
ទៅកាន់ទំព័រ៖