ព្រះត្រៃបិដក ភាគ ៥៩
តេរសនិបាតជាតក
អម្ពជាតក ទី១
[១០២៣] (ព្រះបាទពារាណសី ត្រាស់សួរថា) នែអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ កាលពីដើម អ្នកបានយកផ្លែស្វាយទាំងឡាយ តូចក៏មាន ធំក៏មាន មកឲ្យយើង នែព្រាហ្មណ៍ ឥឡូវនេះ ផ្លែឈើទាំងឡាយ មិនកើតប្រាកដដោយមន្តទាំងឡាយរបស់អ្នកនោះ។
[១០២៤] (ព្រាហ្មណ៍មាណព ក្រាបទូលថា) ខ្ញុំព្រះអង្គរាប់អាន នូវការប្រកបនូវនក្ខត្តឫក្ស ខ្ញុំព្រះអង្គមើលឃើញដោយមន្តតែមួយពេល មួយស្របក់ ខ្ញុំព្រះអង្គបាននូវការប្រកបនូវនក្ខត្តឫក្ស និងពេលហើយ សឹមខ្ញុំព្រះអង្គនាំយកផ្លែស្វាយឲ្យបានច្រើន មកថា្វយព្រះអង្គពុំខានឡើយ។
[១០២៥] (ព្រះរាជា....) កាលពីដើម អ្នកមិនបាននិយាយអាងនូវការប្រកបនូវនក្ខត្តឫក្ស ពីដើមមិនឃើញរកពេល រកស្របក់ តែអ្នកបានយកផ្លែស្វាយដ៏ច្រើន ដែលបរិបូណ៌ដោយពណ៌ ដោយក្លិន ដោយរស (មកឲ្យយើង)។
ID: 636868148973267908
ទៅកាន់ទំព័រ៖