ព្រះត្រៃបិដក ភាគ ៥៩

 ​[​១០៤៨​]​ ​សូម​មហា​បពិត្រ​ ​សិក្សា​នូវ​សេចក្តី​ព្រមព្រៀង​គ្នា​តែ​ម៉្យាង​ ​ព្រោះ​សេចក្តី​ព្រមព្រៀង​គ្នា​នោះ​ ​ព្រះពុទ្ធ​ទាំងឡាយ​ ​សរសើរ​ហើយ​ ​បុគ្គល​អ្នក​ត្រេកអរ​ក្នុង​សេចក្តី​ព្រមព្រៀង​គ្នា​ ​អ្នក​តាំងនៅ​ក្នុង​ធម៌​ ​រមែង​មិន​សាបសូន្យ​ចាក​ព្រះនិព្វាន​ជាទី​ក្សេម​ ​ចាក​យោ​គៈ​ទាំងឡាយ​ឡើយ​។​

​ចប់​ ​ផ​ន្ទន​ជាតក​ ​ទី២​។​


​ជវន​ហំសជាត​ក​ ​ទី៣​


 [​១០៤៩​]​ ​(​ព្រះបាទ​ពារាណសី​ ​មាន​ព្រះរាជឱង្ការ​ថា​)​ ​នែ​ហង្ស​ ​ឯង​ចូរ​ទំ​លើ​តាំង​មាស​នេះ​ចុះ​ ​ការ​ឃើញ​ឯង​ ​ជាទី​ពេញចិត្ត​របស់​អញ​ ​ឯង​សមគួរ​ជាធំ​ហើយ​ ​របស់​ណា​មាន​ក្នុង​ទីនេះ​ ​ឯង​ចូរ​ប្រាប់​មក​ចុះ​។​
 [​១០៥០​]​ ​(​រាជហង្ស​.​.​.​)​ ​បុគ្គល​ខ្លះ​ ​គ្រាន់តែ​ឮ​ហើយ​ស្រឡាញ់​ ​ក៏​មាន​ ​ខ្លះ​គ្រាន់តែ​ឃើញ​គ្នា​ហើយ​ ​អស់​សេចក្តី​ស្រឡាញ់​ក៏​មាន​ ​ខ្លះ​ឃើញ​ផង​ ​ឮផង​ ​ទើប​ស្រឡាញ់​ក៏​មាន​ ​ចុះ​ព្រះអង្គ​គ្រាន់តែ​ឃើញ​ ​តើ​ស្រឡាញ់​ខ្ញុំ​ដែរ​ឬទេ​។​
 [​១០៥១​]​ ​(​ព្រះរាជា​.​.​.​.​)​ ​អញ​គ្រាន់តែ​បានឮ​ ​ស្រឡាញ់​ឯង​ទៅ​ហើយ​ ​លុះ​បានឃើញ​ ​អញ​រឹតតែ​ស្រឡាញ់​ឡើង​ ​នែ​ហង្ស​ ​ឯង​ ​អញ​ឃើញ​ហើយ​ស្រឡាញ់​យ៉ាងនេះ​ ​ឯង​ចូរ​នៅក្នុង​សំណាក់​អញ​ចុះ​។​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636868150909398648
ទៅកាន់ទំព័រ៖