ព្រះត្រៃបិដក ភាគ ៥៩

 ​[​១០៦១​]​ ​(​រាជហង្ស​.​.​.​)​ ​បពិត្រមហារាជ​ ​ជា​អ្នកមាន​សេចក្តី​ចម្រើន​ក្នុង​ដែន​ ​កាលបើ​យើង​នៅ​យ៉ាងនេះ​ ​សេចក្តី​អន្តរាយ​នឹង​មិន​មានដល់​ព្រះអង្គ​ ​ទាំង​ដល់​ទូលព្រះបង្គំជាខ្ញុំ​ ​សូមឲ្យ​យើង​បាន​ជួបគ្នា​ក្នុង​កាល​កន្លងទៅ​នៃ​ថ្ងៃ​ ​និង​យប់​។​

​ចប់​ ​ជវន​ហំសជាត​ក​ ​ទី៣​។​


​ចុល្ល​នារទ​កស្សប​ជាតក​ ​ទី៤​


 [​១០៦២​]​ ​(​តាបស​ពោធិសត្វ​ ​សួរ​ថា​)​ ​អុស​ ​កូន​ឯង​មិន​ពុះ​ ​ទឹក​ ​កូន​ឯង​មិន​ដង​ ​ភ្លើង​ ​ក៏​កូន​ឯង​មិន​បង្កាត់​ ​កូន​ឯង​ជា​មនុស្ស​ល្ងង់ខ្លៅ​ឬ​ ​បាន​ជា​នៅ​សញ្ជប់សញ្ជឹង​។​
 [​១០៦៣​]​ ​(​តាបស​កុមារ​ ​តប​ថា​)​ ​ខ្ញុំ​មិន​អាច​នៅក្នុង​ព្រៃ​បានទេ​ ​បពិត្រ​កស្សបៈ​ ​ខ្ញុំ​សូមលា​លោក​ ​ការ​នៅក្នុង​ព្រៃ​ពិបាក​ ​ខ្ញុំ​ចង់ទៅ​ដែន​វិញ​។​
 [​១០៦៤​]​ ​ខ្ញុំ​ចេញទៅ​ពី​ព្រៃ​នេះ​ ​ហើយ​នៅក្នុង​ជនបទ​ណា​ ​បពិត្រ​តាបស​ដ៏​ប្រសើរ​ ​បុគ្គល​គប្បី​សិក្សា​ឫកពា​យ៉ាងណា​ ​សូម​ព្រះបិតា​ប្រៀនប្រដៅ​ទំនៀមទម្លាប់​នោះ​ ​ដល់​ខ្ញុំ​។​
 [​១០៦៥​]​ ​(​តាបស​.​.​.​)​ ​បើ​បា​ឯង​លះបង់​ព្រៃ​ ​និង​មើម​ឈើ​ ​ផ្លែឈើ​ ​ហើយ​ពេញចិត្ត​នឹង​ការ​នៅក្នុង​ដែន​វិញ​ ​បា​ឯង​ចូរ​ស្តាប់​ទំនៀមទម្លាប់​នោះ​ ​របស់​អញ​។​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636868152172170874
ទៅកាន់ទំព័រ៖