ព្រះត្រៃបិដក ភាគ ៥៩
សរភជាតក ទី១០
[១១៥២] (ព្រះបាទព្រហ្មទត្ត បន្លឺឧទានថា) បុរសជាបណ្ឌិត ត្រូវតែប្រាថ្នា មិនគប្បីនឿយណាយទេ អាត្មាអញឃើញខ្លួនសម្រេចដូចសេចក្តីប្រាថ្នា។
[១១៥៣] បុរសជាបណ្ឌិត ត្រូវតែប្រាថ្នា មិនគប្បីនឿយណាយទេ អាត្មាអញឃើញខ្លួន ដែលគេស្រង់អំពីទឹកមកលើគោក។
[១១៥៤] បុរសជាបណ្ឌិត ត្រូវតែព្យាយាម មិនគប្បីនឿយណាយទេ អាត្មាអញឃើញខ្លួនសម្រេចដូចសេចក្តីប្រាថ្នា។
[១១៥៥] បុរសជាបណ្ឌិត ត្រូវតែព្យាយាម មិនគប្បីនឿយណាយទេ អាត្មាអញឃើញខ្លួនដែលសរភម្រឹគស្រង់អំពីទឹកមកលើគោក។
[១១៥៦] នរជនដែលប្រកបដោយប្រាជ្ញា សូម្បីដល់សេចក្តីទុក្ខ ក៏មិនកាត់បង់សេចក្តីប៉ុនប៉ង ដើម្បីឲ្យបានសុខ ព្រោះថា ផស្សៈ
(១) ទាំងឡាយ មានច្រើន មិនជាប្រយោជន៍ក៏មាន ជាប្រយោជន៍ក៏មាន ពួកជនអ្នកមិនត្រិះរិះ រមែងចូលទៅរកសេចក្តីស្លាប់។
(១) ផស្សៈ ប្រែថា ការប៉ះពាល់ មាន៤ គឺការប៉ះពាល់នឹងទុក្ខ សុខ មរណៈ និងជីវិត។ ការប៉ះពាល់ទុក្ខ និងមរណៈ មិនជាប្រយោជន៍របស់សត្វ។ ការប៉ះពាល់សុខ និងជីវិត ជាប្រយោជន៍។ អដ្ឋកថាន័យ។
ID: 636868160542819648
ទៅកាន់ទំព័រ៖