ព្រះត្រៃបិដក ភាគ ៥៩

​ចុល្លធនុគ្គហ​ជាតក​ ​ទី៤​


 [​១១៧​]​ ​(​ស្រ្តី​នោះ​និយាយ​ថា​)​ ​មា្ន​លព្រា​ហ្ម​ណ៍​ ​អ្នកនាំ​យក​ទ្រព្យ​ទាំងអស់​ ​ឆ្លង​ទៅកាន់​ត្រើយនាយ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​អ្នក​ចូរ​ត្រឡប់មកវិញ​យ៉ាង​ឆាប់រួសរាន់​ ​សូមអ្នក​ចម្លង​ខ្ញុំ​ឥឡូវនេះ​ផង​។​
 [​១១៨​]​ ​(​ចោរ​និយាយ​ថា​)​ ​នាង​ផ្លាស់​ប្តូរ​យក​អញ​ ​អ្នក​មិន​ស្និ​ទស្នាល​ ​ដោយ​ប្តី​ដែល​ស្និ​ទស្នាល​អស់​កាលយូរ​ ​ផ្លាស់​ប្តូរ​យក​អញ​ដែល​មិនមែន​ជា​ប្តី​ទៀងទាត់​ ​ដោយ​ប្តី​ទៀងទាត់​ ​នាង​នឹង​ផ្លាស់​ប្តូរ​យក​ប្រុស​ឯទៀត​នឹង​អញ​មិនខាន​ ​អញ​នឹង​ទៅកាន់​ទី​ឆ្ងាយ​ជាង​ទីនេះ​។​
 [​១១៩​]​ ​(​ចចក​ ​និយាយ​ថា​)​ ​ស្រ្តី​នេះ​ជា​អ្វី​ ​ទើប​ធ្វើ​នូវ​សំណើច​យ៉ាង​ខ្លាំង​ទៀប​គុម្ព​រៃទឹក​ ​ការ​រាំ​ក្តី​ ​ច្រៀង​ក្តី​ ​ប្រគំ​ក្តី​ ​ដែលគេ​តាំង​ទុក​ដោយ​ល្អ​ក្នុង​ទីនេះ​ ​មិន​មាន​ទេ​ ​ម្នាល​ស្ត្រី​ ​មាន​ទ្រគាក​ល្អ​ ​មាន​រូបល្អ​ ​ហេតុ​ដូចម្តេច​ ​ទើប​នាង​សើច​ក្អាកក្អាយ​ក្នុង​កាលគួរ​យំ​។​
 [​១២០​]​ ​(​នាង​នោះ​ ​និយាយ​ថា​)​ ​ម្នាល​ចចក​ជម្ពុ​កៈ​ពាល​ឥត​ប្រាជ្ញា​ ​ឯង​ជា​សត្វ​គ្មាន​ប្រាជ្ញា​ ​ឯង​សាបសូន្យ​ចាក​ត្រី​ ​និង​ដុំ​សាច់​ ​សព្ជាប់​សញ្ជឹង​ដូច​សត្វ​កំព្រា​។​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636868026575527157
ទៅកាន់ទំព័រ៖