ព្រះត្រៃបិដក ភាគ ៥៩

 ​[​១២១​]​ ​(​ចចក​ ​និយាយ​ថា​)​ ​ទោស​របស់​ជន​ទាំងឡាយ​ឯទៀត​ ​ឃើញ​បាន​ដោយ​ងាយ​ ​ចំណែកខាង​ទោស​របស់​ខ្លួន​ ​ឃើញ​បាន​ដោយ​ក្រ​ណាស់​ ​នាង​ឯង​ជា​ស្រ្តី​សាបសូន្យ​ចាក​ប្តី​ ​និង​សហាយ​ ​សព្ជាប់​សញ្ជឹង​ជាង​អញ​ទៅទៀត​។​
 [​១២២​]​ ​(​នាង​នោះ​ ​និយាយ​ថា​)​ ​មា្នល​សេ្តច​ម្រឹគ​ជម្ពុ​កៈ​ ​អ្នក​និយាយ​យ៉ាងណា​ ​ពាក្យ​នុ៎ះ​ ​យ៉ាង​ហឹ្នង​ហើយ​ ​ខ្ញុំ​នោះ​ទៅ​អំពី​ទីនេះ​ ​នឹង​លុះអំណាច​ប្តី​ដោយពិត​។​
 [​១២៣​]​ ​(​សក្កទេវរាជ​ ​ពោល​ថា​)​ ​អ្នកណា​ហ៊ាន​លួច​ភាជន៍​ដី​ ​អ្នកនោះ​ ​គង់​ហ៊ាន​លួច​ភា​ជ​ន៍​សម្រិ​ទ្ធិ​ទៀត​ ​បាប​ដែល​នាង​បាន​ធ្វើរួចហើយ​ ​នាង​នឹង​ធ្វើ​យ៉ាងនេះ​ទៀត​មិនលែងឡើយ​។​

​ចប់​ ​ចុល្លធនុគ្គហ​ជាតក​ ​ទី៤​។​


​ក​បោ​ត​កជា​ត​ក​ ​ទី៥​


 [​១២៤​]​ ​(​ក្អែក​ ​និយាយ​ថា​)​ ​ឥឡូវនេះ​ ​អញ​បាន​សុខ​ ​មិន​មាន​រោគ​ ​មិន​មាន​សត្រូវ​ ​ដូច​បន្លា​ ​(​ព្រោះ​)​ ​ព្រាប​ហើរចេញ​ទៅ​ហើយ​ ​ឥឡូវនេះ​ ​អញ​នឹង​ធ្វើ​នូវ​សេចក្តី​ត្រេកអរ​នៃ​ចិត្ត​ ​ព្រោះថា​សាច់​ ​និង​អន្លក់​ ​រមែង​ញុំាង​អញ​ឲ្យ​មាន​កំឡាំង​។​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636868026878194469
ទៅកាន់ទំព័រ៖