ព្រះត្រៃបិដក ភាគ ៥៩

​ឆ​ក្ក​និបាតជាតក​
​អា​វារិ​យ​វគ្គ​ ​ទី១​
​អា​វារិ​យ​ជាតក​ ​ទី១​


 [​១៣០​]​ ​(​ព្រះពោធិសត្វ​ ​ទូន្មាន​ថា​)​ ​បពិត្រ​ម្ចាស់ផែនដី​ ​សូម​ព្រះអង្គ​កុំ​ខ្ញាល់​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​លើ​រថ​ ​សូម​ព្រះអង្គ​កុំ​ខ្ញាល់​ ​ព្រះរាជា​កាល​មិន​ខ្ញាល់​តប​ចំពោះ​បុគ្គល​ដែល​ខឹង​ ​រាស្រ្ត​តែង​បូជា​ ​អាត្មា​រមែង​ប្រៀនប្រដៅ​មនុស្ស​ក្នុង​ទី​ទាំងពួង​ ​គឺ​ក្នុង​ស្រុក​ ​ឬ​ក្នុង​ព្រៃ​ ​ទី​ទាប​ ​ឬ​ទីទួល​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​លើ​រថ​ ​សូម​ព្រះអង្គ​កុំ​ខ្ញាល់​។​
 [​១៣១​]​ ​(​ព្រះ​សាស្តា​ ​ត្រាស់​ថា​)​ ​នាយ​ទូក​ក្នុង​ទន្លេ​គង្គា​ ​ឈ្មោះ​អា​វារិ​យ​បិតា​ ​តែង​ចម្លង​នូវ​ជន​មុន​ ​ហើយ​ទើប​សុំ​យក​នូវ​ថ្លៃឈ្នួល​ក្នុង​កាល​ខាងក្រោយ​ ​ហេតុ​នោះ​ ​ការ​ឈ្លោះប្រកែក​ ​ក៏​រមែង​មានដល់​គាត់​ ​គាត់​ក៏​មិន​ចម្រើន​ដោយ​ភោគ​សម្បត្តិ​ទាំងឡាយ​។​
 [​១៣២​]​ ​(​តាបស​ពោធិសត្វ​ ​ទូន្មាន​ថា​)​ ​ម្នាល​នាយ​ទូក​ ​ចូរ​អ្នកសុំ​យក​ថ្លៃ​ចំពោះ​មនុស្ស​ ​ដែល​មិនទាន់​ឆ្លង​ទៅកាន់​ត្រើយនាយ​ឲ្យហើយ​សិន​ ​ព្រោះថា​ចិត្ត​មនុស្ស​ដែល​ឆ្លង​ហើយ​ផ្សេង​ ​ចិត្ត​របស់​មនុស្ស​អ្នក​ស្វែងរក​ត្រើយ​ ​(​ត្រូវការ​ឆ្លង​)​ ​ផ្សេង​។​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636868027846279840
ទៅកាន់ទំព័រ៖