ព្រះត្រៃបិដក ភាគ ៥៩

 ​[​១៣៣​]​ ​អាត្មា​តែង​ប្រៀនប្រដៅ​មនុស្ស​ក្នុង​ទី​ទាំងពួង​ ​គឺ​ក្នុង​ស្រុក​ ​ឬ​ក្នុង​ព្រៃ​ ​ទី​ទាប​ ​ឬ​ទីទួល​ ​ម្នាល​នាយ​ទូក​ ​ចូរ​អ្នក​កុំ​ខឹង​។​
 ​[​១៣៤​]​ ​(​ព្រះ​សាស្តា​ ​ត្រាស់​ថា​)​ ​ព្រះរាជា​ ​បាន​ប្រទាន​ស្រុកសួយ​ ​ដោយ​ពាក្យ​ប្រៀនប្រដៅ​ណា​ ​នាយ​ទូក​ក៏​ទះ​មាត់​ ​(​ឥសី​)​ ​ដោយ​ពាក្យ​ប្រៀនប្រដៅ​នោះ​ដែរ​។​
 [​១៣៥​]​ ​ភាជន៍​បាយ​ក៏​បែក​ ​ភរិយា​ក៏​ត្រូវ​ខ្លួន​ប្រហារ​ ​គភ៌​របស់​ភរិយា​ក៏​ធា្ល​ក់​ចុះទៅ​លើ​ផែនដី​ ​មនុស្ស​ពាល​មិន​ញុំា​ប្រយោជន៍ឲ្យ​ចំរើន​ដោយ​ឱវាទ​នោះ​ ​ដូចជា​ម្រឹគ​មិន​ចម្រើន​ដោយ​មាសប្រាក់​។​

​ចប់​ ​អា​វារិ​យ​ជាតក​ ​ទី១​។​


​សេត​កេតុ​ជាតក​ ​ទី២​


 ​[​១៣៦​]​ ​(​អាចារ្យ​ទិសាបាមោក្ខ​ ​ទូន្មាន​សេត​កេតុ​ព្រាហ្មណ៍​ថា​)​ ​ម្នាល​អ្នក​ ​ចូរ​អ្នក​កុំ​ខឹង​ ​ព្រោះថា​ការ​ខឹង​ ​ជា​ការ​មិនល្អ​ទេ​ ​អ្នក​មិនដែល​ឃើញ​ ​មិនដែល​ឮ​ ​នូវ​ទិស​ជាច្រើន​ទេ​ ​ម្នាល​អ្នក​ឈ្មោះ​សេត​កេតុ​ ​មាតាបិតា​ ​ទុកជា​ទិស​ ​(​ខាងដើម​ ​អ្នកប្រាជ្ញ​ទាំងឡាយ​)​ ​ពោល​ថា​ ​អាចារ្យ​ទុកជា​ ​(​ទិស​ខាង​ស្តំា​)​ ​ប្រសើរ​ជាង​ទិ​សទំាង​ឡាយ​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636868028191519587
ទៅកាន់ទំព័រ៖