ព្រះត្រៃបិដក ភាគ ៥៩

 ​[​១៤០​]​ ​(​ព្រះរាជា​ ​ពោល​ថា​)​ ​បុគ្គល​អ្នកចេះ​ច្រើន​ ​អាស្រ័យ​នូវ​ការចេះដឹង​នោះ​ ​តែ​មិនបាន​ដល់​នូវ​ការប្រព្រឹត្តិ​ ​ក៏​រមែង​មិន​រួចចាក​ទុក្ខ​ ​ខ្ញុំ​សំគាល់​ថា​ ​ការចេះដឹង​ ​មិន​មានផល​ទេ​ ​ការប្រព្រឹត្តិ​ ​ព្រមទាំង​ការ​សង្រួម​ទៀងទាត់​ ​ទើប​មានផល​។​ ​
 [​១៤១​]​ ​(​បុរោហិត​ទូល​ថា​)​ ​ការចេះដឹង​ ​មិនមែន​ឥត​ផល​ទេ​ ​ការប្រព្រឹត្តិ​ ​ព្រមទាំង​ការ​សង្រួម​នោះ​ឯង​ ​ក៏​មិន​ទៀងទាត់​ដែរ​ ​បុគ្គល​ដល់​នូវ​កិត្តិសព្ទ​ ​ព្រោះ​អាស្រ័យ​ការចេះដឹង​ ​បុគ្គល​មានខ្លួន​ទូន្មាន​បាន​ហើយ​ ​ដល់​នូវ​ព្រះនិព្វាន​ ​ព្រោះ​ការប្រព្រឹត្តិ​។​

​ចប់​ ​សេត​កេតុ​ជាតក​ ​ទី​ ​២​។​


​ទរី​មុខ​ជាតក​ ​ទី៣​


 [​១៤២​]​ ​(​ព្រះ​ប​ចេ្ច​ក​ពុទ្ធ​ទរី​មុខ​ ​ឲ្យ​ឱវាទ​ដល់​ព្រះរាជា​ព្រហ្មទត្ត​ថា​)​ ​កាម​ទាំងឡាយ​ ​ដូច​ភក់​ផង​ ​កាម​ទាំងឡាយ​ ​ដូច​គ្រឿង​ស្អិត​ផង​ ​នេះ​ជា​ភ័យ​មាន​ឫសគល់​ ​៣​ ​យ៉ាង​ ​ដែល​ព្រះសម្ពុទ្ធ​ពោល​ទុក​ហើយ​ ​កាម​ទាំងឡាយ​ ​ដូច​ធូលី​ផង​ ​ដូច​ផ្សែង​ផង​ ​ដែល​អាត្មា​ប្រកាស​ហើយ​ ​បពិត្រ​ព្រះរាជា​ព្រហ្មទត្ត​ ​សូម​ព្រះអង្គ​លះបង់​ ​(​កាម​ទាំងនោះ​)​ ​ហើយ​បួស​ចុះ​។​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636868028777623110
ទៅកាន់ទំព័រ៖