ព្រះត្រៃបិដក ភាគ ៥៩

 ​[​១៥​]​ ​(​អគ្គមហេសី​របស់ខ្ញុំ​)​ ​ឈ្មោះ​នាង​ឧ​ព្វ​រី​ ​មានខ្លួន​លាប​ដោយ​ខ្លឹមចន្ទន៍​ ​មាន​សម្បុរ​ដូច​មាស​ ​ស្រលួត​ស្រឡៅ​ ​ដូចជា​លំពង់​ឈើ​ម្រំ​ ​ត្រូវ​ខ្យល់បក់​ល្អ​ ​ខ្ញុំ​មិនបាន​ឃើ​ញនាងឧ​ព្វ​រី​ ​នឹង​ធ្វើ​មរណកាល​ ​ការ​មិនបាន​ឃើ​ញនាងឧ​ព្វ​រី​នោះ​ ​ជា​ទុក្ខ​ដ៏​លើសលុប​ដល់​ខ្ញុំ​ ​ជាង​ទុក្ខ​ព្រោះ​សេចក្តី​ស្លាប់​នេះ​ទៅទៀត​។​

​ចប់​ ​វេន​សា​ខ​ជាតក​ ​ទី៣​។​


​ឧរគ​ជាតក​ ​ទី៤​


 [​១៦​]​ ​(​ព្រាហ្មណ៍​ពោធិសត្វ​ ​ពោល​ថា​)​ ​កូន​របស់ខ្ញុំ​ ​លះបង់​នូវ​សរីរៈ​ហើយ​ទៅ​ ​ដូចជា​ពស់​លះបង់​នូវ​សំណក​ចាស់​ ​កាលបើ​សរីរៈ​ប្រើប្រាស់​មិនបាន​ ​ធ្វើ​កាលកិរិយា​ ​ទៅកាន់​លោកខាងមុខ​យ៉ាងនេះ​ ​រាងកាយ​កាល​ត្រូវ​គេ​ដុត​ ​រមែង​មិនដឹង​នូវ​សេចក្តី​ខ្សឹកខ្សួល​នៃ​ញាតិ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ទើប​ខ្ញុំ​មិន​សោក​ស្តាយ​ ​ចំពោះ​កូន​នុ៎ះ​ ​គតិ​ណា​ជា​របស់​គេ​ ​គេ​ក៏​ទៅកាន់​គតិ​នោះ​។​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636868017191640430
ទៅកាន់ទំព័រ៖