ព្រះត្រៃបិដក ភាគ ៥៩

 [​២២៧​]​ ​(​ពស់​ ​ពោល​ថា​)​ ​បើ​អ្នកចាប់​យើង​ទាំងពីរ​នាក់​ ​ព្រោះហេតុតែ​បុរស​នោះ​ ​បុរស​ចូរ​ក្រោក​ឡើង​ ​ខ្ញុំ​នឹង​ស្រូប​យក​ពិស​ចេញ​ ​អ្នក​ចូរ​លែង​ខ្ញុំ​ ​និង​ក្អែក​ឲ្យឆាប់​ ​ព្រោះ​កាលពីដើម​ ​ពិស​ដ៏​ក្លៀវក្លា​ជ្រាបចូល​ក្នុង​សត្វ​។​
 [​២២៨​]​ ​(​ក្តាម​ ​និយាយ​ថា​)​ ​អញ​លែង​ពស់​ ​តែ​មិនលែង​ក្អែក​ទេ​ ​ព្រោះថា​ ​ក្អែក​ទុកជា​អ្នកធានា​សិន​ ​អញ​លុះ​ឃើញ​នូវ​បុរស​មាន​សេចក្តី​សុខ​ ​មិន​មាន​រោគ​ ​ទើប​លែង​ក្អែក​ ​ដូចយ៉ាង​ពស់​ដែរ​។​
 ​[​២២៩​]​ ​ក្អែក​ក្នុង​កាលណោះ​ ​បាន​មក​ជា​ទេវទត្ត​ ​ចំណែកខាង​ពស់វែក​ ​បាន​មក​ជា​ដំរី​ ​ក្តាម​បាន​មក​ជា​អានន្ទ​ដ៏​ចំរើន​ ​ព្រាហ្មណ៍​ក្នុង​កាលណោះ​ ​បាន​មក​ជាត​ថា​គត​ ​ជា​សា​សា្ត​។​

​ចប់​ ​សុវណ្ណ​កក្កដ​កជា​ត​ក​ ​ទី៤​។​


​មយ្ហ​ក​សកុណ​ជាតក​ ​ទី៥​


 [​២៣០​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​សត្វស្លាប​ឈ្មោះ​មយ្ហ​កៈ​(​១​)​ ​ហើរ​ទៅតាម​ញក​ ​និង​ច្រកភ្នំ​ ​ទៅ​ទំ​ដើម​លៀប​ ​ដែល​មាន​ផ្លែ​ទុំ​ ​យំ​កន្ទក់កន្ទេញ​ថា​ ​របស់​អញ​ ​ៗ​ ​ដូច្នេះ​។​
​(​១​)​ ​ពាក្យ​ថា​ ​មយ្ហ​កៈ​នេះ​ ​ជា​ឈ្មោះ​នៃ​សត្វ​បក្សី​ ​១​ ​ពួក​ ​ដែល​ហួងហែង​ផ្លែ​លៀប​ថា​ ​របស់​អញ​ ​ៗ​ ​មិន​ឲ្យ​ពួក​សត្វ​បក្សី​ឯទៀត​ ​មក​ស៊ី​ផង​ ​មយ្ហ​កៈ​បក្សី​នេះ​ ​ប្រហែលជា​សត្វ​ពពូល​ ​ឬ​កំ​ផ្លុ​ក​ ​ព្រោះ​ជា​សត្វ​ស៊ី​ផ្លែ​លៀប​។​ ​មតិ​អ្នកពិនិត្យ​។​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636868039644784676
ទៅកាន់ទំព័រ៖