ព្រះត្រៃបិដក ភាគ ៥៩

​ឧប​សិង្ឃ​បុប្ផ​ជាតក​ ​ទី៧​


 [​២៤៣​]​ ​(​នាង​ទេវធីតា​ ​ពោល​ថា​)​ ​បពិត្រ​លោក​ ​លោក​ស្រងក្លិន​ផ្កា​កើតអំពី​ទឹក​ ​(​ផ្កាឈូក​)​ ​ដែលគេ​មិនបាន​ឲ្យ​ ​នុ៎ះ​ជា​ចំណែក​មួយ​នៃ​ការ​លួច​ ​លោក​ជា​អ្នក​លួច​ក្លិន​។​
 [​២៤៤​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​អាត្មា​មិន​លួច​ទេ​ ​មិន​កាច់​យក​ទេ​ ​អាត្មា​គ្រាន់តែ​ស្រងក្លិន​ផ្កាឈូក​ ​អំពី​ចម្ងាយ​ ​កាលបើ​ដូច្នេះ​ ​ហេតុអ្វី​ ​ទើប​អ្នកពោល​ថា​ ​លោក​ជា​អ្នក​លួច​ក្លិន​។​
 [​២៤៥​]​ ​បុរស​ណា​ ​ជីក​យក​ក្រអៅឈូក​ ​កាច់​យក​ផ្កា​ឈូកស​ ​បុរស​នោះ​ ​ដែល​មានការ​ងារ​អាក្រក់​យ៉ាងនេះ​ ​ព្រោះ​ហេតុអ្វី​ក៏​អ្នក​មិនថា​។​
 [​២៤៦​]​ ​(​នាង​ទេវធីតា​ ​ពោល​ថា​)​ ​ពាក្យសំដី​របស់ខ្ញុំ​ ​មិន​មាន​ចំពោះ​បុរស​ដែល​ជា​អ្នក​ល្មោភ​អាក្រក់​ ​ប្រឡាក់​ ​(​ដោយ​បាបធម៌​)​ ​ដូចជា​សំពត់​មេនំ​ទេ​ ​ខ្ញុំ​គួរ​និយាយ​តែ​នឹង​លោក​។​
 [​២៤៧​]​ ​បាប​របស់​បុរស​ ​អ្នក​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​អ្នក​ស្វែងរក​នូវ​អំពើ​ដ៏​ស្អាត​ជានិច្ច​ ​ប្រមាណ​ប៉ុន​ចុង​នៃ​រោម​កន្ទុយ​សត្វ​ ​រមែង​ប្រាកដ​ដូច​ប៉ុន​មេឃ​។​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636868041137070030
ទៅកាន់ទំព័រ៖