ព្រះត្រៃបិដក ភាគ ៥៩

 ​[​២០​]​ ​(​ទាសី​ពោល​ថា​)​ ​ក្អម​ទឹកដែល​បែកធ្លាយ​ ​ត​វិញ​មិន​ជាប់​យ៉ាងណា​ ​បុគ្គល​សោក​ស្តាយ​នឹង​អ្នក​ស្លាប់​ ​ទៅកាន់​លោកខាងមុខ​ ​នេះឯង​ជា​គ្រឿង​ធៀប​ ​ក៏​យ៉ាងនោះ​ដែរ​ ​រាងកាយ​កាល​ត្រូវ​គេ​ដុត​ ​រមែង​មិនដឹង​នូវ​សេចក្តី​ខ្សឹកខ្សួល​នៃ​ញាតិ​ទាំងឡាយ​ទេ​ ​ព្រោះហេតុនោះ​ ​ទើប​ខ្ញុំ​មិន​សោក​នឹង​ម្ចាស់​នុ៎ះ​ ​គតិ​ណា​ជា​របស់​គេ​ ​គេ​ក៏​ទៅកាន់​គតិ​នោះ​។​ ​

​ចប់​ ​ឧរគ​ជាតក​ ​ទី៤​។​


​ធ​ង្ក​ជាតក​ ​ទី៥​


 [​២១​]​ ​(​សេ្តច​ធ​ង្កៈ​ ​សួរ​ព្រះរាជា​ពោធិសត្វ​ថា​)​ ​ពួក​ជន​ឯទៀត​ ​តែង​សោក​យំទួញ​ ​ពួក​ជន​ឯទៀត​ ​មានមុខ​ជោក​ដោយ​ទឹកភ្នែក​ ​ម្នាល​ឃដ​កុមារ​ ​អ្នកមាន​សម្បុរ​មុខ​ស្រស់បស់​ ​អ្នក​មិន​សោកសៅ​ព្រោះ​ហេតុអ្វី​។​
 ​[​២២​]​ ​(​ពោធិសត្វ​ ​ឆ្លើយ​ថា​)​ ​សេចក្តី​សោក​ ​នាំមក​នូវ​សេចក្តី​សុខ​ ​ដែល​កន្លងទៅ​ហើយ​មិនបានទេ​ ​នាំមក​នូវ​សេចក្តី​សុខ​ដែល​មិនទាន់​មក​ ​មិនបានទេ​ ​បពិត្រ​ស្តេច​ធ​ង្កៈ​ ​ព្រោះហេតុនោះ​ ​ទើប​ខ្ញុំ​មិន​សោក​ ​ភាពជា​សំឡាញ់​ក្នុង​សេចក្តី​សោក​ ​មិន​មាន​ទេ​។​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636868017790454680
ទៅកាន់ទំព័រ៖